ក្រុមបាល់ទះ Lavie Long An របស់កីឡាករ គួន ម៉ុម បានបន្តរងបរាជ័យក្រោមថ្វីដៃ The Cong Tan Cang ក្នុងលទ្ធផល ៣សិតទល់០ (២៥-១៦, ២៥-២០, ២៥-១៨) ការប្រកួតទី២ ក្នុងជើងទី២ នៃពានរង្វាន់បាល់ទះជើងឯកជាតិ នៅខេត្តដាកណាង ប្រទេសវៀតណាម។

ទស្សនាការប្រកួតពេញរបស់ គួន ម៉ុម នៅក្លិបបាល់ទះ Long An ប្រទេសវៀតណាម៖

ខណ:ក្រុមបាល់ទះ Lavie Long An ប្រកួតលើកទី១ ក៏បានចាញ់ក្រុម Sanest Khanh Hoa ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣សិតទល់២ (២៥-១៧, ២៣-២៥, ២៥-២៣, ១៩-២៥ និង ១៥-១២)។

សម្រាប់ការប្រកួតបន្ទាប់របស់ Lavie Long An គឺត្រូវជួបជាមួយ Ha Tinh នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨:០០យប់ ក្នុងខេត្តដាកណាង ប្រទេសវៀតណាម។

ពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម ផ្នែក​បុរស​​នឹង​បន្ត​ប្រកួត​ជើង​ទី២ ដោយ​ពូល C មាន​ក្រុម Sanest Khanh Hoa , Thể Công, Hà Tĩnh, Lavie Long An, TP. Hồ Chí Minh ហើយ​ពូល D មាន​ Biên Phòng, Đà Nẵng, Hà Nội, Ninh Bình LVPB, VLXD Bình Dương។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ សមាគមបាល់ទះវិសាខា បានប្រកាសថាកីឡាករ គួន ម៉ុម បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Long An នៅប្រទេសវៀតណាម (ក្នុងលក្ខខណ្ឌខ្ចីជើង)៕

Share.