អ្នកប្រដាល់គុនខ្មែរដែលចេញទៅ​ប្រកួត​អន្តរជាតិ លើ​សង្វៀន«គុនខ្មែរស៊ុបពើហ្វៃ» នៅ​ប្រទេស​អូស្ត្រាលី នឹង​ធ្វើដំណើរ​មក​ដល់​មាតុភូមិ នៅ​រាត្រី​​នេះ​ ក្រោយ​បញ្ចប់ការ​ប្រកួត​​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ចំនួន​២គ្រឿង។

បើតាមដំណឹងដែលសារព័ត៌មានត្រយង ទទួលបាន​នោះ​គឺ ក្រុមការងារគ្រូបង្វឹក និងកីឡាករ នឹង​ធ្វើដំណើរ​មក​ដល់​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង៨យប់ ថ្ងៃ​អង្គារ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ។

សម្រាប់លទ្ធផល​នៃ​ការប្រកួត​នោះ​ឃើញ​ថា​​អ្នក​ប្រដាល់​កម្ពុជា ចំនួន​​៤រូប​បាន​ឡើង​ប្រកួត​ក្នុង​នោះ​៖
– កីឡាករគុនខ្មែរ គឿម សុវណ្ណឃីម យកឈ្នះពិន្ទុកីឡាករ Fahed Haidar (អូស្រ្តាលី) ទម្ងន់ ៥៥គីឡូក្រាម
– កីឡាករគុនខ្មែរ ម៉ឺន មេឃា យកឈ្នះ​ពិន្ទុលើ កីឡាករ Clan Longheed (អូស្រ្តាលី) ទម្ងន់ ៦៥គីឡូក្រាម ឈ្នះ​ខ្សែក្រវ៉ាត់
– កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ចាញ់​ពិន្ទុកីឡាករ Tum Kiti Patkam (ថៃ-អូស្រ្តាលី) ទម្ងន់ ៦១គីឡូក្រាម
– កីឡាករគុនខ្មែរ អេ អាំម៉ារីនភូថង យកឈ្នះទឹក២លើ Clinton Corke (អូស្រ្តាលី) ទម្ងន់ ៦៦គីឡូក្រាម ឈ្នះ​ខ្សែក្រវ៉ាត់

https://troryorng.com
Share.