សហព័ន្ធកីឡាហុកគីកម្ពុជា បានជូនដំណឹងដល់ ក្លឹប-សមាគម កីឡាហុកគី នៃក្រសួងស្ថាប័នរាជ​ធានី-ខេត្ត មេត្តាជ្រាបថា៖ ក្រោមគម្រងថវិកាគាំទ្រប្រចាំឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និង​កីឡាសម្រាប់ ពន្លឿនការអភិវឌ្ឍកីឡាជាតិ សហព័ន្ធកីឡាហុកគីកម្ពុជា នឹង​រៀបចំការ​ប្រកួត​កីឡា​ហុកគី ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣។

ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី នៅទីស្នាក់ការសហព័ន្ធកីឡាហុកគីកម្ពុជា (ស្ថិតក្នុង​ទីស្នាក់​ការ​គណ:​កម្មាធិការ​ជាតិអូ​ឡាំ​ពិក​កម្ពុជា) ដោយភ្ជាប់មកជាមួយនូវ ៖

១-ពាក្យចូលរួមប្រកួត ចំនួន ០២ ច្បាប់
២-កិច្ចសន្យា ចំនួន ០២ ច្បាប់
៣-បញ្ជីរាយនាម ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ០២ ច្បាប់
៤-អាល់ប៊ុមបិទរូបថតថ្មីទំហំ 4cm x 6cm ចំនួន ០២ ច្បាប់
៥-រូបថតប្រតិភូ កីឡាករ ឬ កីឡាការិនី ទំហំ 4cm x 6cm ម្នាក់ៗ ចំនួន ០២ សន្លឹក

សម្រាប់​កម្មវិធីប្រកួត កីឡា​ហុកគី ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅពី ថ្ងៃទី១៧ ដល់ ២០ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅ​ទីលាន​កីឡា​ហុកគី នៃពហុ កីឡដ្ឋានជាតិមរតកតេជោ ដែលមានវិញ្ញាសាដូចខាងក្រោម៖

១- វិញ្ញាសាក្នុងសាល(ក្រុមបុរស) ០៦នាក់ ទល់ ០៦នាក់
២- វិញ្ញាសាក្នុងសាល(ក្រុមនារី ០៦នាក់ ទល់ ០៦នាក់

ចំពោះព័ត៌មានលម្អិត សូមអញ្ជើញទំនាក់ទំទងមកសហព័ន្ធកីឡាហុកគីកម្ពុជា តាមរយៈTelegram និង ទូរស័ព្ទលេខ៖ ០១២៨៧១៣០៥ និង ០៩៦ ៧៧៩៩៩១១៕

Share.