សិល្បៈជាតិ៖ ចំពោះ​អ្នក​គិតថា​ខ្លួន​មាន​ទេពកោសល្យ និង​ឧបនិស្ស័យ​ក្នុងការ ផលិត ភាពយន្ត និង​ចង់​ទទួលបាន​គន្លឹះសំខាន់ៗដើម្បី​ផលិតភាព​យន្ត​ប្រកបដោយ​គុណភាព ថ្មីៗនេះ​ក្រសួង​វិចិត្រសិល្បៈ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ រួមជាមួយ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការ ថត​ភាពយន្ត នៅ​កម្ពុជា(CFC) និង Cine Hub  បាន​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល ភាពយន្ត ខ្លី​កម្ពុជា (Cambodia Film Lab) នៅពេលឆាប់ៗខាងមុខនេះ។

ចំពោះ​ការផ្តល់​ការបណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់ ឱកាស​ដល់​អ្នកមាន​ទេ​ព​កោសល្យ និង​ឧបនិស្ស័យ​ក្នុង​ការផលិត​ភាពយន្ត ដើម្បី​ចូលរួម​ពង្រឹងសមត្ថភាព និង​បង្កើត​ធនធានមនុស្សថ្មីៗ ក្នុង​វិស័យ​ភាពយន្ត។

១.សម្រាប់​វគ្គ​បណ្តុះបណ្តាល​មាន​រយៈពេល ៥សប្តាហ៍ គិត​ចាប់ផ្តើម​ពីថ្ងៃ​ទី០៦ ខែធ្នូ ឆ្នាំ២០២៣

-៣ សប្តាហ៍​ដំបូង​សិក្សា​តាម online (២ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍)

-១ សប្តាហ៍​សិក្សា​ផ្ទាល់​ជាមួយ​អ្នក​បង្ហាត់

-១ សប្តាហ៍​អនុវត្ត​ផ្ទាល់(ការថត​ភាពយន្ត​ខ្លី)

២.បេក្ខជន​ត្រូវមាន​លក្ខណៈសម្បត្តិ​ដូចខាងក្រោម៖

-សញ្ជាតិ ខ្មែរ អាយុ​ចាប់ពី ១៨ឆ្នាំ ដល់៣៥ឆ្នាំ

-ចេះ​សរសេរ​អត្ថបទ​ភាពយន្ត ឬ ប្រលោមលោក ឬ ចេះ​ថតរូប បន្តិចបន្តួច

-ត្រូវ​ចូលរួម​ពីថ្ងៃ​ចាប់ផ្តើម​ដំបូង​រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​វគ្គ​បណ្តុះបណ្តាល

កាលបរិច្ឆេទ​ផុតកំណត់​ទទួល​ពាក្យ៖ ម៉ោង ៥ ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ​ដើម្បី​ចុះឈ្មោះ​តាម Online សូម​ចូលទៅ​កាន់​តំណ​នេះ ៖ http://surl.li/mwuku  ឬ​អាចបំពេញ​លើ​ឯកសារ​ជា PDF (http://surl.li/mwupr) ហើយ​យកទៅដាក់​នៅ​ការិយាល័យ Cambodia Film Commission ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ១២៨ ផ្លូវ​លេខ២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ   រាល់​ម៉ោង​ធ្វើការ​ឬ  ផ្ញើរ​តាមរយៈ​អាស័យដ្ឋាន​អ៊ី​ម៉ែ​ល contact@cambodia-cfc.org ឬ ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ (តេ​ឡេ​ក្រាម)លេខ ៖ ០១២ ៨៣៣ ៤០២ / ០៧៧ ៣៣៦ ៦៥៤ ៕

Share.