បទ​ចម្រៀង​មរតក​​ដើម​ «ស្រណោះ​អូរជ្រៅ»​ សំនៀង​ដើម​របស់​លោក​ ស៊ិន ស៊ីសាមុត​ និង​អ្នក​ស្រី​ រស់​ សេរីសុទ្ធា ត្រូវ​បាន​តារា​ចម្រៀង​​ឯនាយ​សមុទ្រ​លោក​ Jay Chan និង​ដៃ​គូ​កញ្ញា​ Thaory (ថាវរី) លើក​យក​មក​បក​ស្រាយ​ឡើង​វិញ​ (Cover) និង​បង្ហោះ​ចែក​ចាយ​លើ​គេហទំព័រ​របស់​លោក​ Jay Chan កំពុង​តែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ស្ដាប់​និង​អ្នក​ទស្សនា​។​

«ស្រណោះ​អូរជ្រៅ​» បទ​ចម្រៀង​ដែល​ផលិត​ឡើង​យ៉ាង​សម្រិត​សម្រាំងជា​ថ្មី​​ ដោយ​មាន​បង្កប់​នូវ​រស​ជាតិ​ខ្មែរ​ មាន​ការ​តុប​តែង​ម៉ូដ​សក់​និង​សំលៀកបំពាក់​ប្រពៃណី​ ស័ក្តិសម​ ជា​បុរស​ខ្មែរ​ និង​នារី​ខ្មែរយ៉ាង​ស្រស់​សង្ហា​និង​ស្រស់​សោភា​ របស់​តារា​ចម្រៀង​លោក​ Jay Chan ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ឯ​សហរដ្ឋអាមេរិក​ និង​ តារា​ចម្រៀង​ កញ្ញា​ ថាវរី​ ដែល​ជា​តារា​ចម្រៀង​មក​ខេត្ត​ ត្រាវិញ ទឹក​ដី​កម្ពុជា​ក្រោម​ ទើប​នឹង​បញ្ចេញ​​ហើយ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​គាំទ្រ​បាន​​ទស្សនា​​ នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ នេះ​ តាម​រយៈ​ហ្វេសប៊ុក​ និង​ YouTube របស់​លោក​ Jay Chan មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ ដោយ​ទទួល​បាន​ការ​ ខមមិន​សរសើរ​យ៉ាង​ច្រើន​លើស​លប់​ព្រោះ​គិត​ត្រឹម​ម៉ោង​៥​ ល្ងាច​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ នេះ​មាន​ចំនួន​ Share ចំនួន​ ២៦៥ ចំនួន Comment មាន​ ៩៥ និង​ ចំនួន Like រហូត​ដល់​ ១.៣K ហើយ​។

គួរ​ដឹង​ថា​បទ​ចម្រៀង​ «ស្រណោះ​អូរជ្រៅ​» គឺ​ជា​បទ​ចម្រៀង​​របស់​ផលិតកម្ម​ G.O.A.T Entertainment ដែល​មាន​លោក​ Jay Chan គឺ​ជា​ម្ចាស់​ផលិតកម្ម​ ខណៈ​កញ្ញា ថាវរី គឺ​ជា​តារា​ចម្រៀង​​ទើប​តែ​ចុះ​កុង​ត្រា​ ជាមួយ​នឹង​ផលិតកម្ម​មួយ​នេះ​​កាល​ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ​ ហើយ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ កញ្ញា​បាន​ចេញ​បទ​ចម្រៀង​ដំបូង​ជាមួយ​នឹង​លោក​ Jay Chan នូវ​បទ​មរតក​ដើម​ខាង​លើ​ ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់អ្នក​គាំទ្រ​ (ហ្វេន)​៕

ទស្សនា​បទ​ចម្រៀង​ «ស្រណោះ​អូរជ្រៅ​» ច្រៀង​ឡើង​វិញ​ដោយ​លោក​ Jay Chan និង​​កញ្ញា​ Thaory ខាង​ក្រោម៖

Telegram-Troryorng
Share.