កណ្តាល ៖ ផ្លូវបេតុងមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានបាក់ស្រុត កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បង្កឱ្យព្រួយបារម្ភ ខ្លាចដល់ផ្ទះសម្បែងរបស់ពលរដ្ឋ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ក្រោយពីទឹកសម្រក ស្រាប់តែបាក់ស្រុតដីមាត់ច្រាំង ស្ទឹងព្រែកត្នោត បាក់ស្រុតទាំងផ្លូវបេតុង តែមិនបង្កឱ្យអ្នកណារងរបួស ប្រេះរបងផ្ទះ ។

បន្ទាប់ពីកើតមានហេតុការណ៍ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ខេត្តកណ្តាល ចុះពិនិត្យ ទីតាំងខាងលើ ៕

អត្ថបទ៖ សេង​ សាវី

Share.