អាហារ៖ ភាគច្រើន​ បងប្អូន​ជនជាតិ​ខ្មែរ​និយម​ទទួល​ទាន​បាយ​រួច​ នឹង​បន្ត​ញ៉ាំ​បង្អែម​ ដើម្បី​លាង​មាត់​ ដែល​ទំនៀមទំលាប់​បែប​នេះ​ បាន​បន្ត​មាន​តាំង​ពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​នេះ​។ សម្រាប់​បងប្អូន​ដែល​ទទួល​ទាន​បាយ​រួច​ហើយ​មិន​ដឹង​ថា​នឹង​ញ៉ាំ​បង្អែម​អ្វី​ដើម្បី​លាង​មាត់​ ត្រយង សូមណែនាំ​ នំបីជ្រុង​អ៊ុំ​ងួន ដែល​ជា​ប្រភេទ​នំ​ផ្អែម​មាន​រសជាតិ​ឆ្ងាញ់​និង​មាន​ស្នូលខាង​ក្នុង​ដល់​ទៅ​៦​ផ្សេងៗ​គ្នា​។

នំបីជ្រុង​អ៊ុំ​ងួន មួយ​ដុំ​តម្លៃ​ ១៥០០​រៀល មាន​រសជាតិ​ច្រើន​រសជាតិ​ ដើម្បី​តម្រូវ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ទទួល​ទាន​មាន​ដូច​ជា​ ស្នូលដូង​ ត្រាវ​ សណ្តែកលឿង​ សណ្តែកក្រហម​ ដូងលាយត្រាវ​ ​និង​ដូងលាយសណ្តែក​។

បងប្អូន​ដែល​ស្រក់ទឹក​មាត់​ចង់​ភ្លក់រសជាតិ​អាច​ទាក់ទង​​កុម្មង់​​តាម​លេខ​ទូរស័ព្ទ៖ 098 222 738 ឬ​ចូល​ទៅ​តាម​ដាន​តាម​ហ្វេសប៊ុក​ផេក​ ហាងនំបីជ្រុងអ៊ុំងួន​៕

Share.