ក្រុម​យុវជន​អាយុ​ក្រោម ១២ឆ្នាំ របស់​សាលាបាល់ទាត់បឹងកេត នឹង​ចូលរួម​ក្នុង​កា​រប្រ​កួត​ពានរ​ង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេស​ថៃ ​ដែល​មាន ១០​ក្រុម​ចូល​រួម មក​ពី​៩ប្រទេស។

ប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL ឆ្នាំ២០២៣ នេះ​ នឹង​បង្ហា្​ពី​សមត្ថភាព​របស់​ប្អូន​ៗ​យុវជន ដោយ​​មាន​​ការ​ចូល​រួម​ពី​បណ្ដាល​ប្រទេស​ចំនួន ៩រួម​​មាន​ដូច​ជា ជប៉ុន, កូរ៉េខាង​ត្បូង, វៀតណាម, ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ឡាវ និងកម្ពុជា ដោយ​ការ​ប្រកួត នឹង​ចាប់​ផ្ដើម​ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣៕

Share.