ក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា See You Soon បាន​ចូល​រួម​ប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នៅ​លើកទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី មាន ១៦ក្រុមចូលរួម ដែលរៀបចំឡើងដោយក្រុមហ៊ុន Moonton ចាប់​ពី​ថ្ងៃទិ១៥ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុង​ចំនួប​ថ្ងៃបើក​ឆាក​ក្រុម​កម្ពុជា See You Soon បាន​យក​ឈ្នះ​លើក​ក្រុម Team Flash តំណាង​ប្រទេស​សិង្ហបុរី និងបរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ក្រុម RSG ហ្វីលីពីន។

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុម​កម្ពុជា See You Soon នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំងរបស់​ប្រទេស​ឥណ្ឌូណេស៊ី Rex Regum Qeon (RRQ) នៅ​ម៉ោង ១១:០០នាទីយប់។

​ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹង​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​ក្នុង​ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធី​នេះ ធ្វើ​ការ​រៀប​ចំដោយ​ក្រុមហ៊ុន Moonton ខណ:​ប្រាក់​រង្វាន់​សរុប​ទទួល​បាន​រហូត​ដល់ ១០ម៉ឺន​ដុល្លារ។

ក្រុម SEE YOU SOON បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកព្រឹត្តិកាណ៍​ប្រកួត​កីឡា​អេឡិ​ចត្រូនិក 2023 MPL-KH Autumn Split លើវិញ្ញាសា Mobile Legends: Bang Bang រដូវកាលទី៥ ក្រោយ​យក​ឈ្នះ​ក្រុម CFU GAMING នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។

ការ​ប្រកួត​កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends: Bang Bang នៅ​ក្នុង​ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 គឺ​ជា​លើក​ទី៤ ហើយ​នៅ​ឆ្នាំនេះ ដោយ​លើក​ទី​១ ឆ្នាំ២០២០ មិន​មាន​ក្រុម​កម្ពុជាចូល​រួម ឆ្នាំ២០២១ ក្រុម See You Soon ទទល​បាន​ចំណាត់​ថ្នាក់លេខ៩ ឆ្នាំ២០២២ ក្រុម Burn X Flash ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១៣។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម SEE YOU SOON មាន​ឈ្មោះ​តំណាង​កម្ពុជា ទៅ​ចូល​រួម​ប្រកួតក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ពិភព​លោក M5 World Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និងហ្វីលីពីន ចាប់​ផ្ដើម​ពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕

ក្រុមទាំង១៦ ​ចូល​រួម​ប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023៖

Share.