ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងកម្ពុជា ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួតព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នៅ​លើកទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​វគ្គ​ជម្រុះ​ក្នុង​ពូល​​ឈ្នះ២ ចាញ់១ និង​បាន​ឡើង​ទៅ​កាន់​វគ្គ Play Offs។

ក្នុង​ចំនួបក្នុង​ពូល ​ក្រុម​កម្ពុជា See You Soon បាន​យក​ឈ្នះ​លើក​ក្រុម Team Flash តំណាង​ប្រ​ទេស​សិង្ហបុរី និងបរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ក្រុម RSG ហ្វីលីពីន និង​បន្ត​យក​ឈ្នះក្រុម​ខ្លាំង Rex Regum Qeon (RRQ) របស់​ឥណ្ឌូណេស៊ី។

ដូច​នេះ​ក្រុម See You Soon នឹង​ត្រូវ​ប្រកួត​នៅ​វគ្គ Play Offs ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​បន្ត ដោយ​ត្រូវ​ជួប​ក្រុម​មក​ពី​អាមេរិក​ខាង​ជើង TheOhioBrothers នៅ​ថ្ងៃទី១៧ វិច្ឆិកានេះ វេលាម៉ោង ៦:៤០នាទីល្ងាចតទៅ។

ព្រឹត្តិការណ៍ ONE Esports MPL Invitational 2023 នឹង​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​ក្នុង​ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មាន ១៦ក្រុមចូលរួម។ កម្មវិធី​នេះ ធ្វើ​ការ​រៀប​ចំដោយ​ក្រុមហ៊ុន Moonton ខណ:​ប្រាក់​រង្វាន់​សរុប​ទទួល​បាន​រហូត​ដល់ ១០ម៉ឺន​ដុល្លារ៕

Share.