ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកដែកត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីធ្វើការឃាត់ខ្លួនបាននៅម៉ោង០៤:០០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ដែក) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ខណៈកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថភាពជូនប្រជាពលរដ្ឋ។

ជនសង្ស័យឈ្មោះ យូ ប៊ុនណា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

ក្នុងប្រត្តិបត្តការណ៍នេះ សមត្ថកិច្ចដកហូត រុឺម៉កម៉ូតូ១គ្រឿង, ដែកទីប៣ដើម, ប៉ែល ចំនួន១, ទួណឺវ៉ីស ចំនួន១, ញញួរ ចំនួន១, ដង្កាប់ ចំនួន១, កូនសោ ចំនួន៤, កន្រ្តៃ ចំនួន១ និងឧបករណ៍កាត់ទុយោរចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បាននាំមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.