ម្សិលមិញ​នេះ​ មាន​បណ្ដា​សិល្បករ តន្ត្រីករ តារា​ចម្រៀង​ តារា​សម្ដែង​ ពិធីករ​ ពិសេស​តារា​ដែល​ស្ថិត​ក្រោម​ទ្រនំ​ហង្សមាស​បាន​ចេញ​មក​ផុស​សំណេរ​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​នូវ​អ្នកដឹកនាំ​ជើង​ចាស់​ដែល​​ធ្លាប់​ដឹកនាំ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​គឺ​លោក​អ៊ុំ ហ៊ុយ​ ពុធ​។

លោក​អ៊ុំ​ ហ៊ុយ​ ពុធ​ បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ១៥​នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​ទី​២ ទី​២ ខែកក្កដា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​ ៨២​ ឆ្នាំ​ដោយ​រោគាពាធ (ឃុំ​សង្កាត់​បញ្ជាក់​ថា​​លោក​អ៊ុំ​គឺ​អវិជ្ជមាន​ជំងឺ​កូវីដ​-១៩)។ សព​របស់​លោក​អ៊ុំ​ត្រូវ​បាន​តម្កល់​នៅ​គេហដ្ឋាន​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​លេខ​៩៣B ផ្លូវ​លំ​ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខ័ណ្ឌ​ច្បារ​អំពៅ​។

លោក​អ៊ុំ ហ៊ុយ ពុធ គឺ​ជា​អ្នក​ដឹកនាំ​ជើង​ចាស់​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​ការ​អនិច្ចកម្ម​​របស់​លោក​ធ្វើ​ឱ្យ​រង្វង់​សិល្បៈ​ខ្មែរ​បាត់បង់​នូវ​ធនធាន​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​ទៀត​មិន​ខុស​ពី​ការ​បាត់​បង់​សិល្បករ​ជើង​ចាស់​ជា​ច្រើន​រូប​ដែល​ជា​ព្រលឹង​នៃ​សិល្បៈ​ជាតិ​កម្ពុជា​។

នៅ​ក្នុង​ជីវិតជា​អ្នក​ដឹកនាំ​សម្ដែង​របស់​លោក​​អ៊ុំ​ ហ៊ុយ​ ពុធ​ លោក​អ៊ុំ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ដឹកនាំ​ជា​ច្រើន​តាម​រយៈ​ប​ទ​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្សមាស​​ដូច​ជា​ «បើក​សៀវភៅ​ឃើញ​ស្នេហ៍» ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ ជា​ដើម​៕​

Telegram-Troryorng
Share.