សិល្បៈជាតិ៖ នារី​ភេទ​ទី៣ នៀ​ន នៀ​ន បាន​ប្ដេជ្ញា​ចូលរួម​ប្រកួតប្រជែង​សម្រស់ ដើម្បី​ក្លាយជា​ម្ចាស់​ជ័យលាភី​គ្រង​មកុដ Miss Queen Cambodia 2024 នា​រដូវ​កាល​ទី ៣ បើទោះបីជា​កញ្ញា​ធ្លា​ប់រង​នូវ​ការរិះគន់​ច្រើន​យ៉ាងណាក្ដី។

បេក្ខភាព​នារី​ភេទ​ទី ៣ រូបនេះ​មាន​វ័យ ២៩ ឆ្នាំ មាន​កំពស់ ១៦៥ សង់ទីម៉ែត្រ និង​ទំងន់ ៤៥ គីឡូក្រាម តំណាង​រាជធានី​ភ្នំពេញ កំពុង​ធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍ និង សរសើរ​ខ្លាំង​ចំពោះ​រូប​សម្រស់​របស់​នាង និង​សមត្ថភាព​របស់​នាង​ដែល​ត្រៀម​ប្រកួត​ជាមួយនឹង​បេក្ខភាព​ភេទ​ទី ៣ ជាច្រើនរូប​កំពុង​បង្ហាញ​វត្តមាន​ចូលរួម​ប្រកួត​កម្មវិធី​នេះ។

នៀ​ន នៀ​ន បាន​រៀបរាប់​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការប្រកួត បើ​ទោះ​នាង​ធ្លាប់​ត្រូវ​មជ្ឈដ្ឋាន​ជុំវិញខ្លួន​មិនឱ្យ​តម្លៃ ឬ​បោះសម្ដី​ផ្លែផ្កា​បែបណាក៏ដោយ។ ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​ថា កញ្ញា​មាន​ជំហរ​ចិត្តខ្លាំង​បែបណា​នោះ និង​មាន​ប្រវត្តិ​បែបណា​នោះ សូម​ទស្សនា​បទសម្ភាសន៍​ខាង​ក្រោម​នេះ៖

Share.