សិល្បៈជាតិ៖ លោក សាន សុជា និង​ប្រពន្ធ នៅតែ​បន្ត​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​អ្នកសិល្បៈ និង​ជាពិសេស​គឺ​ឯកឧត្តម ហ៊ុន ជា បន្ទាប់ពី​លោក​បាន​លើកឡើងថា ថ្ងៃសីល​គឺជា​ថ្ងៃ​ចង្រៃ ហើយ​មនុស្ស ហើយ​ព្រោះតែ​ជំនឿ​មនុស្ស​ទើប​ធ្វើឱ្យ​ថ្ងៃ​ដែលមាន​សិរី​មង្គល ក្លាយជា​ថ្ងៃ​ចង្រៃ​បែបនេះ។

នៅក្នុង​វីដេអូ​របស់លោក សាន សុជា បាន​លើកឡើងថា ថ្ងៃសីល​គឹជា​ថ្ងៃ​ដែល​ធ្វើឱ្យ​មនុស្ស​គ្មាន​ក្ដី​សុខ ថ្ងៃសីល​គឺជា​ថ្ងៃ​មនុស្ស​ប្រកាសថា​ខ្លួន​ឯកា ថា​ខ្លួន​ជា​មនុស្ស​គ្មាន​ទីពឹង ព្រោះ​រៀងរាល​ថ្ងៃសីល​មនុស្ស​ទៅ​ថ្វាយបង្គំ​សំពះ​បន់ស្រន់​ព្រះ​ស៊ីម៉ង់ បន់ស្រន់​ម្ចាស់​ទឹក ម្ចាស់​ដី រូបចម្លាក់​ថ្ម​គឺជា​ទង្វើ​មួយ​ដែល​មនុស្ស​កំពុង​ប្រកាសប្រាប់​ទៅកាន់​ពពួក​ទាំងអស់នោះ​ថា មនុស្ស​កំពុងតែ​គ្មាន​ទីពឹង ដោយ​លោក សាន សុជា បាន​សង្កត់​ថា ព្រោះតែ​ជំនឿ​របស់​មនុស្ស​បែបនេះ​ហើយ​បានជា​ធ្វើឱ្យ ថ្ងៃសីល​ដែលជា​ថ្ងៃ​ដ៏​ល្អ​ប្រែ​ទៅជា​ថ្ងៃ​ចង្រៃ។

ក្រោយ​ការលើកឡើង​របស់​អតីត​សង្ឃ​រូបនេះ បានធ្វើឱ្យ​ឯកឧត្តម ហ៊ុន ជា មិន​ពេញចិត្ត​ជាខ្លាំង​ដល់​ថ្នាក់​បោះពាក្យ​សម្ដី​ខ្លាំង ព្រមទាំង​បង្ហាញ​អារម្មណ៍​ថា​ស្ដាយ​ដែល​លោក​ធ្លាប់​ជឿ ធ្លាប់​គោរព​ទៅកាន់​លោក សាន សុជា នាពេល​កន្លងមក​ថែមទៀត។

ឯកឧត្តម ហ៊ុន ជា បាន​លើកឡើងថា « វិធី​រកលុយ​ថ្មី​តែ​បែបបែកៗ កាល​នៅ​ពុទ្ធចក្រ​វិធី​ផ្សេង អញ​សង្ស័យ ធ្វើ​រាល់ថ្ងៃ​ហើយ​បានជា​ថា​ថ្ងៃ​សិ​ល​ជា​ថ្ងៃ​ខ្វះ​សេចក្ដីសុខ អីចឹង អា​វ៉ូ​ច ? ថ្ងៃ​សិ​លត​ម,,,,,,ដូច​អញ​មែន ? ហាម​ថែម​គ្រឿង សំខាន់​វា​ឈ្មោះ​ដូច​អញ​ទៀត អានេះ​វើ​យ»។

បន្ត​មកទៀត​ឯកឧត្តម ហ៊ុន ជា បាន​បន្ត​បញ្ជាក់​នៅក្នុង Comment ដែលថា «កាលពី​នៅ​ជា​សង្ឃ​ខ្ញុំ​ចូលចិត្ត​ស្ដាប់​លោក  តែ​ក្រោយ​សឹ​រៀបការ​មាន​គេ​ជេរ​ខ្ញុំ​ជួយ​ការពារ​ទៀត​ព្រោះ​គិតថា​និស្ស័យ​មនុស្សលោក​ដល់​គូ  តែយូៗទៅកាន់​តែឡប់ៗទៅ អា​វ៉ូ​ច  ថា​មិន​ចង់​លូក​មាត់​ទេវា​គ្មាន​តម្លៃ​សំរាប់​ជាតិ​សាសន៍​សោះ​ហ្មង »។

ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ជា ត្រូវបាន​មហាជន​ជាច្រើន​នាក់​បញ្ចេញមតិ​គាំទ្រ​យ៉ាងខ្លាំង និង​ខ្លះទៀត​បានបង្ហាញ​អារម្មណ៍​ហួសចិត្ត នឹក​សោកស្ដាយ​ទឹកចិត្ត​ធ្លាប់​គោរព​ស្រលាញ់​លោក សាន សុជា កាល​នៅ​ជា​ភិក្ខុសង្ឃ ផងដែរ។

យ៉ាងណាមិញ គេ​នៅ​ចាំបាន​ថា កន្លងមក​ពេល​ថ្មី​នេះ ភរិយា​លោក សាន សុជា ក៏​ត្រូវបាន​មជ្ឈដ្ឋាន​មហា និង​ភរិយា​របស់​នេន ទុំ បញ្ចេញមតិ​វែកញែក និង​បានចេញ​សារ​បកស្រាយ​ចំនួន៤ចំណុច​តបត​ទៅនឹង​ការលើកឡើង​របស់​អ្នកនាង ឡៅ ដា​ណេ ចំពោះ​ករណី​ដែល​អ្នកនាង មានការ​ព្រួយបារម្ភ​ខ្លាច​ថា​ខ្លួន​នឹងត្រូវ​បងប្អូន​ខ្មែរ​រស់នៅ​អូស្ត្រាលី​ចោមរោម គប់​បន្លែ​ដាក់ខ្លួន​នៅ​កណ្ដាល​ផ្សារ​ទំនើប។

ចូលអាន៖ ភរិយា នេនទុំ បកស្រាយ​៤ចំណុច​ទៅ​កាន់​ប្រពន្ធ​​អន្ទិត​ ​សាន សុជា ក្រោយ​នាងចេញ​វីដេអូ​ថាខ្លាច​​គេ​​​យកស្ពៃ​​គប់​​ខ្លួន​កណ្ដាល​ផ្សារទំនើប!!!

គួរ​ដឹង​ដែរ​ថា ការ​ឈឺឆ្អាល​របស់​អ្នកនាង លុយ សារិន​ណា គឺជា​លើក​ទី ២ ហើយ បន្ទាប់​អ្នកនាង​ធ្លាប់​ចេញមក​រិះគន់​ចំពោះ​លោក សាន សុជា ម្ដង​រួចហើយ​ករណី​អួត​ចិញ្ចៀនពេជ្រ​នៅ​ថ្ងៃ​រៀបការ រហូត​កើតមាន​អ្នកគាំទ្រ​ទាំងពីរ​ភាគី​ចេញមក​ជជែក​វែក​និង​កាន់ជើង​រៀងខ្លួន​ផងដែរ៕

Share.