សិល្បៈជាតិ៖ អ្នកណាខ្លះ​ចង់ទៅ​មើល​ផ្សោត​ពេល​ទៅលេង​បុណ្យ​ភូមិ​មាន​ជើង! តស់ចូលរួម​ថែរក្សា និង ផ្ស​ព្ធ​ផ្សាយ​ពី​ផ្សោត ទឹកសាប​របស់​កម្ពុជា​ទាំងអស់គ្នា ដោយ​ចូលរួម​លេង​ហ្គេម​អន​ឡាញ ហើយ​ឈ្នះ​បាន​សំបុត្រ​ឡាន​ទៅមក ទៅកាន់​ខេត្តក្រចេះ​ដើម្បី​ចូលរួម​កម្ម​វី​ធី​បុណ្យ​ភូមិ​មាន​ជើង​ទៀតផង។

របៀប​នៃ​ការលេង​គឺងាយ៖ 

ជំហានទី១៖ លោកអ្នក​គ្រាន់តែ​គូស​រូប​ផ្សោត​នៅលើ​បាតដៃ​របស់​លោកអ្នក

ជំហានទី២៖ ថតរូប​លោកអ្នក នឹង​បាតដៃ​ដែល​គូររូប​ផ្សោត ហើយ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ដាក់ Hashtag #KampumEra #MekongDolphinChallenge 

#KampumEra #BonnPhumonthemove #MekongEra #MekongDolphinChallenge #កម្ពុ​អ៊ែ​រ៉ា #បុណ្យ​ភូមិ​មាន​ជើង #មេគង្គ​អ៊ែ​រ៉ា #សម័យ​មេគង្គ #challengeផ្សោត​មេគង្គ

សូម​បញ្ចាក់​ថា​ការចូលរួម​ថែរក្សា អភិរក្ស និង ផ្ស​ព្ធ​ផ្សាយ​អំពី​សត្វ​ផ្សោត ក៏​ជា​ចក្ខុវិស័យ​មួយ​របស់​កម្មវិធី​បុណ្យ​ភូមិ មាន​ជើង​ផងដែរ ព្រោះថា​កម្មវិធី​ចង់អោយ​ប្រជាជន​កម្ពុជា​មក​ចាប់អារម្មណ៍​កន្លែង​ទេសចរណ៍ធម្មជាតិ​ពិសេស និង​ទស្សនា​សត្វ​កម្រ​ដែល​មិនសូវមាន​នៅលើ​ពិភពលោក ហើយ​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា។

តើ​អ្នកដឹង​ទេ! ថ្មីៗនេះ​កូន​ផ្សោត​កើត​ថ្មី១ក្បាល​ប្រទះឃើញ​ហែល​ក្នុង​ក្រុម​ហ្វូង​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ៦ ក្បាល ក្នុង​អន្លង់​កាំ​ពី ខេត្តក្រចេះ នេះ​បើតាម​ក្រុមការងារ​ស្រាវជ្រាវ​និង​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF។ គួរ​ជ្រាបថា កូន​ផ្សោត​ថ្មី​នេះ​គឺជា​កូន​ផ្សោ​តទី ៨ ហើយ​ដែល​ត្រូវ​កត់​ក្នុង​អត្រាកំណើត​ឆ្នាំ២០២៣ (ចាប់ពី​ខែមករា រហូតដល់​ថ្ងៃទី៤ ខែវិច្ឆិកា)។

តស់នៅចាំ​អី​ទៀត? ថា​មក គឺ​មកហើយ! មកលេង​កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង នៅ​ខេត្តក្រចេះ​ដើម្បី​ទស្សនា​សត្វ ផ្សោត​ដោយផ្ទាល់​ភ្នែក ឬក៏​លេង​ហ្គេម​ជាមួយ​យើង​ដើម្បី​ឈ្នះ​សំបុត្រ​ទៅមក ក្នុង​កម្មវិធី​បុណ្យ​ភូមិ​ជើង។

Share.