សិល្បៈជាតិ៖ កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង ដើ​ម្បី​អបអរ​ទិវា​កុមារ​ពិភពលោក បានរៀបចំ​កម្មវិធី​ប្រឡង​សមត្ថភាព​សិល្ប: សម្រាប់យុវជន​ដើម្បីឱ្យ​ពួកគេ​បង្ហាញ និង សម្រេច​គោលដៅ​នា​ថ្ងៃ​អនាគត​របស់ខ្លួន។

ក្នុងនោះ​ការប្រកួត​សមត្ថភាព​សិល្ប:នេះ​មានការ​ចូលរួម ប្រកួត​របាំ ពី​សិស្ស​ដែល​មកពី ៣វិទ្យាល័យ​ផ្សេងគ្នា ដូចជា វិទ្យាល័យ​ខូវ ប៊ុន​ស៊ុន ក្រចេះ​ក្រុង វិទ្យាល័យ ហ៊ុនសែន  ក្រុង​ក្រចេះ និង វិទ្យាល័យ ព្រះ​កុស​មៈ។ បន្ទាប់ពី​ធ្វើការ​ប្រកួត​លទ្ធផល​នោះ​គឺ៖

ជ័យលាភី​លេខ១: ក្រុម​របាំ​កាប់​ក្របី​ផឹកស្រា ជាមួយ​ប្រាក់រង្វាន់ ១,៨០០,០០០៛

ជ័យលាភី​លេខ២: ក្រុម​របាំ​តូ​ណៃ​ទីន ជាមួយ​ប្រាក់រង្វាន់ ១,២០០,០០០៛

ជ័យលាភី​លេខ៣: ក្រុម​របាំ​ក្ងោក ជាមួយ​ប្រាក់រង្វាន់ ១,០០០,០០០៛

ជ័យលាភី​លេខ៤: ក្រុម​របាំ​រស្មី​ដួង​ចន្ទ ជាមួយ​ប្រាក់រង្វាន់ ៦០០,០០០៛

ជ័យលាភី​លេខ៥: ក្រុម​របាំ​គែន ជាមួយ​ប្រាក់រង្វាន់ ៦០០,០០០៛

ជ័យលាភី​លេខ៦: ក្រុម​របាំ​ណាំ​ណាវ ជាមួយ​ប្រាក់រង្វាន់ ៦០០,០០០៛

កម្មវិធី​ប្រកួត​សិល្បៈ​នេះ​ជា​កម្មវិធី​ដែល​បង្កើតឡើង​សម្រាប់ សិស្សានុសិស្ស​ដែលមាន​សម្ថ​ភាព ដើម្បី​យកទៅ​បង្ហាញ​អង្គ​វេទិការ​និង​មហាជន​ដែល​មក​ទស្សនា ឱ្យបាន​ឃើញ​នូវ​ស​ម្ធិ​ផល​ដែល​ខ្លួន​បាន​ខិតខំ​កន្លងមក ហើយក៏​ជា​កម្មវិធី​សិល្ប:មួយ​ប្រព្រឹត្តឡើង ដើម្បី​លើកទឹកចិត្ត​ទៅដល់​សិស្សានុសិស្ស​ដែល​បានដាក់​ចិត្ត ដាក់​កាយ​ហាត់​របាំ​និង​ក៏​ជាការ​ដុះខាត់​សមត្ថភាព​សម្រាប់​ជា​ផ្លូវ​នាពេល​អនាគត​របស់​ពួកគេ ជាពិសេស​គឺ​បាន​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​​វប្ប​ធម៌ខ្មែរ​ដ៏​ផូរផង់​នេះ​ផងដែរ។ 

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ឧបត្ថម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់៕

https://troryorng.com
Share.