សិល្បៈជាតិ៖ សន្ទុះ​នៃ​ការគាំទ្រ​របស់​មហាជន បាននាំគ្នា​ផ្តុំ​អ៊ូរ​អរ​ក្នុង​ប​វេណ​នៃ​វត្ត​រកា​កណ្តាល ដែល​ប្រជាជន​នាំគ្នា​ប្រារព្ធ​នូវ​ពិធី បុណ្យ​ភូមិ​មាន​ជើង ចូលរួម​លេង​កម្សាន្ត​ជាមួយ​ឡេ​ឡេ​ផ្សោត (យុវជន​ស្ម័គ្រចិត្ត)។

ថ្ងៃទី​ពីរ នៃ​បុណ្យ​ភូមិ​មាន​ជើង ប្រជាជន​បាននាំគ្នា​មក​កម្សាន្ត លេងល្បែង​ប្រជាប្រិយ ទស្សនាការ​សម្ដែង​បើក​កម្មវិធី​ដោយ​ក្រុម​ឡេ​ឡេ​បុណ្យ​ភូមិ ព្រមទាំង​ទស្សនា​នូវ​ស្តង់​យូ​នី​សេ​ហ្វ​ដែល​រៀបចំ​សម្រាប់​កុមារ​មក​ចូលរួម​ដើម្បី​យល់ដឹង​ពី​ការថែរក្សា​បរិស្ថាន​និង​សុខភាព។ ក្រៅពីនេះ​អ្នកចូលរួម​ក៏​រីករាយ​នូវ​ការរៀបចំ​ការតាំង​ពិ​ពណ៍​ផលិតផល​ពី​អាជីវករ នៅក្នុង​ផ្សា​បុណ្យ​ភូមិ​មាន​ជើង។

ដោយឡែក​ជា​អត្តសញ្ញាណ​របស់​បុណ្យ​ភូមិ គឺ​ការ​ក្រាលកន្ទេល​មើលល្ខោន​នាពេល​រាត្រី បាន​បង្កើត​ភាព​ទាក់ទាញ មហាជន​មិន​ចាញ់​បុណ្យ​ភូមិ​នៅ​រាជធានី​ភ្នំពេញ​នោះទេ។ វត្តមាន​ភ្ញៀវ​មកពី​ជិត​ឆ្ងាយ​បាន​សម្រុក​មក​ទស្សនា​នូវ​របាំ  -កាប់​ក្របី​ផឹកស្រា ពី​យុវជន​ខេត្តក្រចេះ

– ការសម្តែង​វង់ភ្លេង​ពិណពាទ្យ 

– បើកឆាក​ល្ខោន ពិសេស​នោះ​គឹ ការសម្តែង​របាំ​បុរាណ រឿង គ្រុឌ និង នាគ ពី​ក្រុម SilverBelle 

សូម​បញ្ចាក់​ថា​នៅ​យប់​ទី៣ ពោលគឺ​ថ្ងៃទី១៩ ខែ​វិ​ចិ្ឆ​កា​នេះ​បុណ្យ​ភូមិ​ក៏​សូម​នាំ​អារម្មណ៍​លោកអ្នក​ទៅ​ទស្សនា​ការប្រគុំ តន្ត្រី​វិញ​ម្តង​ដែលមាន​ទីតាំងនៅ​វិមានឯករាជ្យ នៃ​ទី​រួម​ខេត្តក្រចេះ​ដែលមាន​វត្តមាន​សិល្បករល្បីៗជាច្រើន​ដូចជា៖  វណ្ណដា កេសរ សាយ ចំរើន សុភា ឆា​ឆា វណ្ណ​ថា​ន សមុទ្រ(រ៉េ​នី តារា)  វាយោ(ក្សត្រា) មិថុនា ក្រុម ប៉ូ​ឡា​រិច  ក្រុម​ពន្លឺ​ព្រះ​ចន្ទ និង​ក្រុម​របាំ​សហ​សម័យ ប្រាសាទ។

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ឧបត្ថម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់៕

Share.