សិល្បៈជាតិ៖ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ឱ្យដឹងថា កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទី​ស្នាក់ការ​អង្គការ​យូណេស្កូ នាទី​ក្រុងប៉ារីស មាន​រៀបចំ​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី៤ ស្តីពី​រមណីយដ្ឋាន​អង្គរ-សំបូរ​ព្រៃ​គុក (ICC-Angkor)។

អង្គ​ស​ន្នី​សីទ​នេះ ធ្វើឡើង​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ Audrey Nanulay អគ្គ នាយិកា​អង្គការ​យូណេស្កូ លោកជំទាវ Rima Abdul Malak រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង ឯកឧត្តម Komura Masahiro អនុរដ្ឋមន្ត្រី​ក្រសួង​កិច្ចការបរទេស​នៃ​ប្រទេស​ជប៉ុន លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី-អង្គរ​និង​បណ្តា​ប្រទេស​ជា​មិត្ត ផ្សេងៗទៀត។

សន្និសីទ​នេះ​រៀបចំឡើង ដើម្បី​ពិនិត្យ​លើ​សមិទ្ធផល​អភិវឌ្ឍ និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ-សំបូរ ព្រៃ​គុក​រយៈពេល ៣០ឆ្នាំកន្លងមក ក៏ដូចជា​ការដាក់ចេញ​នូវ​សេចក្ដីប្រកាស​រួម​ស្ដីពី​ការបន្ត​កិច្ចសហប្រតិបត្តិការ១០ឆ្នាំ ទៅមុខ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​លោក Lazare ELOUNDOU ASSOMO ប្រធាន​គណៈ ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ កម្ពុជា ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស​ប៊ើ​ក​ចំហរ ដើម្បី ពិនិត្យ​ពិភាក្សា និង​អនុម័ត​សេចក្តីប្រកាស​រួម​នៃ​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​ទី៤នេះ។

អង្គ​សន្និសីទ​សម្រេច បាន​នូវ​លទ្ធផល​ដូចខាងក្រោម សូម​អាន​លម្អិត​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ៖

Share.