អាហារ៖ បច្ចុប្បន្ននេះ អ្នកដែលជាប់ចិត្តចង់ញ៉ាំស៊ុបចាណាង មិនបាច់ពិបាកធ្វើដំណើរទៅដល់ខេត្ត រតនគិរីទៀតនោះទេ ព្រោះមុខម្ហូបដ៏ល្បីប្រចាំនៅខេត្តនាភាគឦសានមួយនេះត្រូវបាននាំយកមកលក់នៅរាជធានីភ្នំពេញហើយ ប៉ុន្តែលោកអ្នកចាំបាច់ត្រូវជ្រើសរើសឱ្យត្រូវទីតាំងដែរ ដើម្បីទទួលបានរសជាតិស៊ុបចាណាងរសជាតិដើម។ ថ្ងៃនេះត្រយងសូមណែនាំហាង «ផ្ទះដើមចាណាង»។

ហាង «ផ្ទះដើមចាណាង» ក្រៅពីមានអាហារល្បីប្រចាំហាងគឺស៊ុបចាណាងហើយនោះ ក៏មានលក់សាច់គោអាំង សាច់ក្រកអាំងផងដែរ។ ចាណាង គឺជាមុខម្ហូបមួយប្រភេទដែលល្បីល្បាញបំផុតប្រចាំនៅខេត្តរតនៈគិរី ដែលមានគ្រឿងផ្សំពីរុក្ខជាតិពណ៌បៃតងមួយប្រភេទមានឈ្មោះថា ដើមចាណាង ព្រមជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតដូចជា ស្នៀតពោត ដើមក្ដាត ទំពាំង ដែលសុទ្ធសឹងជាប្រភេទបន្លែធម្មជាតិក្នុងស្រុកសុទ្ធសាធ។ ក្រៅពីនោះក៏មានបង្អែមជាទឹកកកឈូសដ៏សែនឈ្ងុយឆ្ងាញ់ លាងមាត់ក្រោយទទួលស៊ុបចាណាង សម្រាប់អ្នកចូលចិត្តញ៉ាំបង្អែមក្រោយអាហារថែម អាចកម្មង់សាករសជាតិបានទៀតផង។



បងប្អូនដែលទៅទទួលទានស៊ុបចាណាង ក្រៅពីទទួលបាននូវរសជាតិឆ្ងាញ់ហើយនោះ បងប្អូនក៏បានចូលរួមជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយគាំទ្រផលិតផលខ្មែរដែលជាមុខម្ហូបដើមរបស់បងប្អូនជនជាតិដើមពិតៗ ជាពិសេសគឺចូលរួមគាំទ្រផលិតផលបន្លែផ្លែឈើក្នុងស្រុក ដែលជាចំណែកមួយយ៉ាងសំខាន់ ដើម្បីផ្ដល់ឱ្យកសិករនៅតាមជនបទ នូវកម្លាំងចិត្តក្នុងការពង្រីកកសិផលដំណាំរបស់ពួកគាត់ ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញដល់ការរីកចម្រើនវិស័យកសិកម្មក្នុងស្រុកផងដែរ។


បងប្អូនអាចទៅទទួលចាណាងរសជាតិពិតៗនៅ ហាង «ផ្ទះដើមចាណាង» ដែលមានទីតាំង ទល់មុខផ្សារឡាក់គីក្រាំងធ្នង់ ផ្លូវ 2011 ឬអាចកម្មង់កក់មុនតាមរយៈលេខទូរស័ព្ទ៖ 098 988 979/ 011988 979 ៕





