សិល្បៈជាតិ៖ ថ្មីៗនេះរូបភាពមួយសន្លឹកដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផ្អើលគ្រប់គ្នាថា ជារូបភាពមើលទៅស្រដៀងតារាចម្រៀងប្រុស ហ្សូណូ កាន់បង្ហាញតំបន់ពិសេសកេរភេទបុរសនោះ ត្រូវបានចាកចែកយ៉ាងព្រោងព្រាត។


ជាមួយនឹងការសង្ស័យថាជារូបភាពរបស់លោក ហ្សូណូ ដែលគេមិនបានដឹងថាតើជារូបភាពពិតប្រាកដឬកាត់តនោះ ក៏ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមខ្លះបានផ្ញើរូបភាពនោះចូលទៅក្នុងហ្វេសប៊ុកឆាតអ្នកនាង ចាន់ សុផានី ដែលជាអតីតគូស្នេហ៍ និងកំពុងមានវិវាទនឹងគ្នានៅតុលាការ។
ក្រោយបានឃើញសារដែលអ្នកលេងបណ្ដាញសង្គមផ្ញើរូបភាពនោះហើយ អ្នកនាង ចាន់ សុផានី បានបង្ហោះរូបភាពនោះភ្ជាប់ជាមួយខ្លឹមថា ៖ «ចុម!!ម៉រនីងវឺលផេក69 ម៉េចធ្វើអញ្ចឹងកាត់តរូបតារាផ្ញើ ឱ្យខ្ញុំអញ្ចឹង? ឥឡូវខ្ញុំជាប់រវល់មើលកូនអត់មានពេលមើលប្រដាប់ភេទតារាទេសូមអភ័យទោសផងចា Excuses me (រូបកាត់ត)???»។
ភ្ជាប់ជាមួយករណីនេះ គេមិនបានដឹងថា រូបភាពបុរសកាន់បង្ហាញប្រដាប់ភេទ ដែលមើលទៅស្រដៀងនឹងតារាចម្រៀង ហ្សូណូ ខ្លាំងនោះគឺជារូបភាពកាត់តដើម្បីធ្វើឱ្យខូចប្រជាប្រិយភាពរបស់លោកឬបែបណាឡើយ។
បញ្ហានេះ លោក ហ្សូណូ ក៏បានបង្ហោះសារឡើងយ៉ាងក្ដៅស្លឹកត្រចៀកដែរ ហើយច្រានចោលរូបភាពបែកធ្លាយដោយមិនដឹងប្រភពច្បាស់នោះថា៖ «មានបងប្អូនមួយចំនួនឆាតមកផេកខ្ញុំ រឿងរូបថតមួយសន្លឹក ខ្ញុំសួរថារាល់ថ្ងៃខ្ញុំទំនេរណាស់មែន? ហើយមើលរូបហ្នឹងម្ដងទៀតដូចខ្ញុំត្រង់ណា?»។
គួរដឹងថា បុគ្គលដែលប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសិទ្ធិខាងរូបភាពអ្នកដទៃ ជាពិសេសតារាសិល្បៈនោះ ក៏អាចប្រឈមនឹងត្រូវទទួលទោសតាមផ្លួវច្បាប់ ប្រសិនបើមានការប្ដឹងផ្ដល់ដោយបុគ្គលសិល្បៈដែលត្រូវបានគេយយករូបភាពមកប្រើប្រាស់ក្នុងន័យអនាចារផងដែរ៕




