
ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ វិញ្ញាសា Indoor បានបញ្ចប់ដោយជោគជ័យ ក្រោយប្រកួតចាប់ពីថ្ងៃទី១៧ ដល់២០ វិច្ឆិកា ដោយបានរកឃើញក្រុមដែលទទួលបានមេដាយមាស ទាំងផ្នែកបុរស និងនារី និងបានបិទបញ្ចប់ការប្រកួតកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋាន មរតកតេជោ។
ការប្រកួតកីឡាហុកគីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ មានដូចខាងក្រោម៖
ក្រុមបុរស
- មេដាយមាស បានទៅលើក្លឹបក្រសួងមហាផ្ទៃ
- មេដាយប្រាក់ ក្លឹបសមាគមយុវជនសកល
- មេដាយសំរឺទ្ធ ក្លឹបអង្គការ PSE

ក្រុមនារី
- មេដាយមាស ក្លឹបក្រសួងមហាផ្ទៃ
- មេដាយប្រាក់ ក្លឹប អំ អេង អេហ្វស៊ី
- មេដាយសំរឺទ្ធ ក្លឹបសុខសាន

ក្នុងពិធីបិទបញ្ចប់ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ាន សុខវិសាល អនុប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធ នៅពហុកីឡាដ្ឋាន មរតក តេជោ៕


