សិល្បៈជាតិ៖ Miss Grand លំដាប់​រង​ទី ១ ឆ្នាំ ២០២៣នេះ គឺ កុយ អេ​ន​ណា កំពុង​តែមាន​ហាងឆេង​ដើរ​ម៉ូដ​ទាំង​ក្នុង​និង​ក្រៅប្រទេស ហើយក៏​ត្រូវបាន​មហាជន​ចោល​ក្រសែភ្នែក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​ដើរ​ម៉ូត​ក្នុង​ព្រឹត្តិការណ៍ Fashion show ដ៏​អស្ចារ្យ​របស់​កំពូល​អ្នក​រចនា​ម៉ូដ​ល្បីឈ្មោះ ២ រូប​ដែលជា​ជនជាតិខ្មែរ និង ម៉ា​ដា​ហ្កា​សារ។

នៅក្នុង​ការបើក​បង្ហាញ​នូវ​បណ្តុំ Collection ថ្មី​របស់​កំពូល​អ្នករ​ច​នា​ម៉ូត​ទឹក​ដៃឯក ២ រូប នៃ​ស្លាក​យីហោ​សម្លៀកបំពាក់​របស់ អាំ​ប្រេ ភ្នំពេញ (Ambre Phnom Penh) និង​លោក Eric Raisina ជា​អ្នក​ច្នៃ​ម៉ូត​ម៉ា​ដា​ហ្កា​សារ​ដែលមាន​មូលដ្ឋាន​ប្រចាំ​នៅ​ខេត្តសៀមរាប បាន​ទាក់ទាញ​ក្រសែភ្នែក​មហាជន​អ្នកចូលរួម​ជិត ៥០០ នាក់ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កញ្ញា កុយ អេ​ន​ណា ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង នៅពេល​បាន​ប្រទះឃើញ​វត្តមាន​នាង លេចមុខ​ក្នុង​ព្រឹត្តិការណ៍​ដើរ​បង្ហាញ​ម៉ូត​បែប Exclusive ដ៏​ធំ​អស្ចារ្យ​នៅ​កម្ពុជា មុន​ដំណាច់ឆ្នាំ២០២៣។

ក្នុងចំណោម​ម៉ូ​ដែល​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប 1st runner up Miss Grand Cambodia 2023 រូបនេះ បាន​ដើរ​បង្ហាញ​យ៉ាង​មាន​ទំនុកចិត្ត​បំផុត​លើ​ការ​គ្រង​ឈុត​សម្លៀកបំពាក់ ៤ ម៉ូត ផ្សេងៗគ្នា​របស់​ឌី​ហ្សា​ញ​នើ​រ៍ទាំង ២ ខាងលើនេះ។ ហើយ​តាម​ការ​ឱ្យដឹងពី​អ្នក​រចនា​ម៉ូត Collection ដែល​នៅលើ​ខ្លួន​របស់​អេ​ន​ណា សុទ្ធសឹង​ជា​ម៉ូតពិសេសៗ ដែល​ឌី​ហ្សា​ញ​នើ​រ​របស់​យើង បានជ្រើសរើស និង​រៀបចំ​សម្រាប់​នាង​ផងដែរ។

ព្រឹត្តិការណ៍ Fashion Show មួយ​នេះ បានបញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​ជាមួយនឹង​ការប្រមូល​ម្តុំ​នូវ​ភ្ញៀវ​លំដាប់ VIP និង​អ្នកមាន​មុខមាត់​ក្នុង​វិស័យ​ហ្វេ​ស្សិន​យ៉ាងច្រើន​កុះករ​ចូលរួម​យ៉ាង​មិន​នឹកស្មាន​ដល់ ដើម្បី​អបអរ​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​ការច្នៃ​ឈុត​សម្លៀកបំពាក់​ដ៏​រស់រ​រើ​ក ប្រកបដោយ​ប្រណីតភាព របស់​កំពូល​អ្នក​រចនា​ម៉ូត​សម្រាប់ Ambre និង Eric Raisina ប្រចាំឆ្នាំ២០២៣ -២០២៤៕

Share.