សិល្បៈជាតិ៖ តាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ រកឃើញម្ចាស់ជ័យលាភីស្នាដៃទាំងផ្នែកប្រលោមលោកខ្នាតខ្លី និងផ្នែកកំណាព្យរឿង ដោយមានការរៀបចំប្រកាស និងប្រគល់ពានរង្វាន់ ក្រោមអធិបតីភាពលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានបេក្ខជន កវីនិពន្ធ អ្នកនិពន្ធ និងភ្ញៀវកិត្តិយសចូលរួមប្រមាណ១៧០នាក់។

*ជ័យលាភីពានឥន្ទ្រទេវី២០២៣ផ្នែកប្រលោមលោកខ្នាតខ្លី ៖
១-រឿងព្រលឹងគុហនគរ និពន្ធដោយលោក ផាត ភឿក (ខេត្តកំពង់ចាម)
២-រឿងរចនា និពន្ធដោយលោកស្រី ធា សុភី (រាជធានីភ្នំពេញ)
៣-រឿងរាជិនីល្បុក្កតោ និពន្ធដោយលោក វង្ស សុភាជ (ខេត្តព្រៃវែង)
៤-រឿងភ្លើងឆេះរោងរបាំ និពន្ធដោយលោក ចាន់ ថាភារុន (ខេត្តកំពង់ចាម)
៥-រឿងមេ និពន្ធដោយកញ្ញា ជា សុលីនី (រាជធានីភ្នំពេញ)
*ជ័យលាភីពានឥន្ទ្រទេវី២០២៣ផ្នែកកំណាព្យរឿង ៖
១-រឿងវណ្ណៈស្នេហ៍ប្រែព័ណ៌ និពន្ធដោយលោក ចំរើន សុភ័ក្ត្រ (ខេត្តកំពត)
២-រឿងរំដួលវត្តី និពន្ធដោយលោក សុវណ្ណ សិរីវុឌ្ឍ (រាជធានីភ្នំពេញ)
៣-រឿងសម្បាច់នារី និពន្ធដោយលោក ទៀង ធន (ខេត្តព្រៃវែង)
៤-រឿងវិមានម៉ារ៉ានី និពន្ធដោយលោក ស៊ឹម គឹមសាត (ខេត្តត្បូងឃ្មុំ)
៥-រឿងមាសទឹកដប់ និពន្ធដោយកញ្ញា កាន ស្រីនីត (ខេត្តព្រៃវែង)




សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ មានបេក្ខជនដាក់ស្នាដៃប្រលងតែងនិពន្ធចំនួន១១៤ស្នាដៃ ក្នុងនោះប្រលោមលោកខ្នាតខ្លី ចំនួន៨៦ស្នាដៃ និង កំណាព្យរឿង ចំនួន២៨ស្នាដៃ។ ការទទួលស្នាដៃប្រលងតែងនិពន្ធឆ្នាំ២០២៤ នឹងចាប់ផ្តើមទទួលពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕








