សិល្បៈជាតិ៖ នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ គេ​បានឃើញ​សកម្មភាព​របស់​កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ាវ​ឌ្ឍី រួមទាំង​សិល្បការិនី​ក្នុង​ប្រព័ន្ធ-ក្រៅ​ប្រព័ន្ធ កំពុង​ហាត់​សម​យ៉ាងសកម្ម​សម្រាប់​ទ​ស្ស​នី​យ​ភាព​ដ៏​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ដែល​ត្រៀម​ធ្វើឡើង​នៅលើ​ទឹកដី​អង្គរ​នាពេល​ខាងមុខនេះ។

ចំពោះ​ការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» នេះ​ឡើង គឺ​ដើម្បី​អបអរសាទរ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ។ នេះ​ជា​លើក​ទី៤ហើយ ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានរៀបចំ​ព្រឹ​ត្តិ្ក​ការណ៍​នេះ​ឡើង។ បន្ទាប់ពី​ធ្លាប់បាន​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​ចងចាំ​លើក​ទី១ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប នៅ​ឆ្នាំ ២០២០ ដែលមាន​អ្នកចូលរួម​ទស្សនា​ដោយផ្ទាល់ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាង២ម៉ឺន​នាក់។

សូមជម្រាបថា ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​នេះ ត្រូវបាន​ប្រមូលផ្ដុំ​ដោយ​សិល្បករ សិល្បការិនី នាដកា តន្ត្រីករ និង​តារា​សម្តែងល្បីៗជាច្រើន​បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្តែង។ ការស្ម័គ្រចិត្ត​របស់​សិ​ល្បករ​ទាំងអស់ ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត និង​ក្តី​ស្រលាញ់​ពី​បេះដូង​ចំពោះ​ព្រឹត្តិការណ៍​នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ឆន្ទ:ជា​កូន​ខ្មែរ ដើម្បី​រួមគ្នា​លើកស្ទួយ​មរតក​វប្បធម៌​ជាតិ។

តាម​ដឹងត្រួសៗ សិល្បករ​ដែល​ចូលរួម​សម្ដែង​នៅក្នុង​ព្រឹត្តិការណ៍ «រាត្រី​ចងចាំ» ២០២៣នេះ ក៏មាន​ដូចជា លោក ជី ដេវីត អ្នកនាង ទេព បូ​ព្រឹក្ស អ្នកនាង មាស សុខ​សោភា លោកពូ​ឃ្លាំង Top 5 Miss Grand Cambodia កញ្ញា ពេជ្រ​វ​ត្តី សា​រ៉ាវ​ឌ្ឍី ក្រុម​ឌី​ហ្សា​ញ​នើល្បីៗ និង​សិល្បករ​សិល្បការិនី​បុរាណសម័យ​ជាច្រើនរូប​ទៀត៕

Share.