អ្នកសិល្បៈ​ជាច្រើនអ្នក ទាំងអ្នកចម្រៀង តារាភាពយន្ដ ចាស់ថ្មី ហាក់កំពុងមានសន្ទុះលើអាជីវកម្មអនឡាញ នៅអំឡុងឆ្នាំ២០២១នេះ។ តើអ្វីទៅជាមូលហេតុនាំឲ្យ អ្នកសិល្បករ ងាកមកចាប់អារម្មណ៍ការលក់អនឡាញ?

ឆ្នាំ២០២១ ជាឆ្នាំនៃការផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ ដែលបានអូសបន្លាយមកដល់ពេលសព្វថ្ងៃនេះ។ ជំងឺកូវីដ១៩ បានរាំងខ្ទប់មិនឲ្យមនុស្សជួបជុំគ្នាច្រើន ម៉្លោះហើយការប្រគំតន្រ្តី ការសម្ដែងសិល្បៈនានា រួមទាំងការថតភាពយន្ដផង ហាក់ស្ងប់ស្ងាត់។ ឯអាល់ប៊ុមចម្រៀង ក៏មិនសូវចេញបទថ្មីៗដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូល របស់អ្នកសិល្បៈជា​ច្រើន​រូប​។

ដើម្បីសម្របខ្លួនក្នុងការរស់នៅបរិបទថ្មី និងដើម្បីជីវភាព ក្រុមអ្នកសិល្បៈ បានងាកមកចាប់អារម្មណ៍មុខរបរអនឡាញ កុំឲ្យទំនេរ។ ការណ៍ដែលឃើញអ្នកសិល្បៈលក់អនឡាញច្រើន តាមរយៈការឡាយផ្ទាល់លក់ផលិតផលនានា ដូចជា អាហារបំប៉នសុខភាព កាបូប ខោ អាវ និងផលិតផលថែរក្សាស្បែកមុខ ទាំងឡាយលក់ជាលក្ខណៈឯកជន និងលក់ជាមួយអ្នកល្បីល្បាញលក់តាម​អនឡាញស្រាប់ ដូចជា ស្រីអូន ជាដើម។

មុខរបរទាំងអស់នេះ គឺសុទ្ធសឹងតែជាមុខរបរ ដែលកំពុងទទួលការចាប់អារម្មណ៍ពីមហាជន បើទោះសម័យកាលកូវីដ១៩ កំពុងទាំងរាំងខ្ទប់មនុស្សមួយចំនួន ឲ្យនៅតែក្នុងផ្ទះក៏ដោយ។

តើអ្នកសិល្ប ឬតារាណាខ្លះ កំពុងលេចមុខលក់ផលិតផលអនឡាញ នាពេលបច្ចុប្បន្ន ?

១. លោក ណុប បាយ៉ារិទ្ធិ ជួយ Live លក់ផលិតផលកាបូប
២. កញ្ញា មាស សុខសោភា (តំណាងចែក​ចាយ​សម្រស់​ធម្មជាតិ​)
៣. លោក ពាក់មី
៤. លោក ឆន សុវណ្ណារាជ
៥. អ្នកកំប្លែងអ្នកនាង ស្រីខ្ញុង
៦. តារាចម្រៀងអ្នកនាង សុគន្ធ និសា
៧. តារា​ចម្រៀង​ ខាន់ ជែមស៍ (លក់ផលិតផលទឹកលាងមុខនិងធុងបាស)
៨. កញ្ញា រចនា រ៉ាវ៉ាឌី
៩​. លោក ព្រីនស៍​
១០. អ្នក​នាង​ ខាត់ សុឃីម
១១. អ្នក​នាង ឌី សូនិីត្តា និង​ លោក ​អេឡិច​ ហ្សូរ៉ា
១២. តារា​សម្ដែង​ កែវ ឡាវីញ កូន​ស្រី​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង​ កែវ កល្យាណ
១៣. លោក ជី ដេវីត និង​​ កញ្ញា ទេព បូព្រឹក្ស

ក្រៅ​ពី​សិល្បករ​ និង​សិល្បការិនី​ខាង​លើ​ នៅមាន​តារា​ជា​ច្រើន​ដួង​ទៀត​ ​បាន​​នឹង​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​លើ​ការ​លក់​ផលិតផល​អនឡាញ​​ ដែល​សារព័ត៌មាន​ត្រយង​មិន​អាច​រៀបរាប់​ឈ្មោះ​អស់៕

ទស្សនា​វីដេអូ​ព័ត៌មាន​អ្នក​សិល្បៈ​មាន​សន្ទុះ​ចាប់​អាជីព​លក់​អនឡាញ​ក្នុង​ឆ្នាំ​២០២១​​៖

Telegram-Troryorng
Share.