ក្លិបបាល់ទះ Lavie Long An ដែលជាក្លិបរបស់កីឡាករ គួន ម៉ុម បានបញ្ជប់រដូវកាល ហើយកាលពីពេលថ្មីៗនេះ ដោយឈរនៅលេខ៦ ក្នុងពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម។

ពានរង្វាន់​បាល់ទះ​ជើង​ឯក​នៃ​ប្រទេស​វៀតណាម បានបញ្ជប់ការប្រកួត​ជើង​ទី២ហើយ ជាផ្លូវការហើយ ខណៈម្ចាស់​ជើង​​ឯក​បាន​​លើក្រុម Sanest Khanh Hoa វិញ្ញាសារ បុរស ស្របពេលដែលវិញ្ញាសារ នាទីបាន​លើ​ក្រុម ​Ninh Binh LP Bank ។

ខណៈក្រុម Lavie Long An របស់ គួន ម៉ុម គឺឈរនៅចំណាត់ថ្នាក់លេខ ៦ ក្រោយ ឆ្លងកាត់ ៥ប្រកួត ឈ្នះ១ និងចាញ់៤ ស្របពេលនោះ Long An ស្ថិតនៅពូល C ជាមួយក្រុម Sanest Khanh Hoa, Thể Công, Hà Tĩnh, TP. Hồ Chí Minh ។

គួន ម៉ុម គឺជាកីឡាករខ្មែរទី២ បន្ទាប់ពី វឿន វាសនា ផ្លាស់ទៅចូលរួមក្លិបបាល់ទះ Lavie Long សមាជិក​​លីគ​កំពូលបាល់ទះ​​របស់​ប្រទេស​វៀតណាម ជាមួយតម្លៃខ្លួន២ម៉ឺនដុល្លារ ក្លាយជាកីឡាករបាល់ទះខ្មែរដែលមានតម្លៃខ្លួនថ្លៃជាងគេ។

សម្រាប់កីឡាករ គួន ម៉ុម បច្ចុប្បន្នមានវ័យ​២៥​ឆ្នាំ ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ខ្លាំង​របស់​កម្ពុជា ដោយ​​រូប​គេ​ធ្លាប់​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០២០ ​កន្លង​ទៅ​ជាមួយ​ក្រុម Garuda Jakarta ក្នុង​រដ្ឋធានី​ហ្សាកាតា។ យ៉ាងណាក្ដី​កីឡាក​រូប​នេះ​ដុះ​ចេញ​ពី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​២០១៨ មុន​ផ្ទេរ​ចូលរួម​ជាមួយ​ក្រុម​វិសាខា ពី​ឆ្នាំ​២០១៨ ដល់​២០១៩។

ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី វិញ​​ គួន ម៉ុម ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ បាន​បន្ត​ចូលរួម​ជាមួយ​ក្រុម​វិសាខា វិញ រហូត​ដល់​ពេល​នេះ​ទើប​គេ​ព្រម​ចេញ​ទៅ​បន្ត​អាជីព​នៅ​ក្រៅ​ប្រទេស​ម្តង​ទៀត ពោល​គឺ​ចូលរួម​ក្រុម​ Long An ក្នុង​លីគ​បាល់ទះ​វៀតណាម ជើង​ទី២។

សូមជម្រាបថា ក្រុម Lavie Long An ធ្លាប់ឈ្នះជើងឯក ពានរង្វាន់ Hoa Lu Cup Volleyball Tournament ពីរលើក នៅឆ្នាំ២០០៨ និង២០១១ ខណៈនៅឆ្នាំ២០១១ ដដែល Long An ក៏ជាម្ចាស់ជើងឯក the Hung Kings Cup Volleyball Tournament ថែមទៀតផង៕

Share.