សិល្បៈជាតិ៖ តាម​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​កិត្តិយស​សូម​ជម្រាប​ដល់​សាធារណជន​ជ្រាបថា ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ ក្រសួង​នឹង​រៀបចំ​ពិព័រណ៍​រូបថត​ក្រោម​ប្រធានបទ “ក្រឡេកមើល​អង្គរ ៣ទសវត្សរ៍​កន្លង។

ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​ខាងលើ នឹង​រៀបចំ​រយៈពេល១៥ថ្ងៃ នៅ​សារមន្ទីរ​ខ្លែង​ខ្មែរ ក្នុង​បរិវេណ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ ស្ថិតនៅលើ​បណ្តោយ​វិថី​រដ្ឋសភា​ថ្មី (ខាងត្បូង​រង្វង់​មូល​សម្តេចព្រះសង្ឃរាជ ជួន ណាត) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ។

ក្នុង​រយៈពេល​នេះ សូម​អញ្ជើញ​សាធារណជន​ទាំងអស់​ចូល​ទស្សនា​ស្វែងយល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​កាលពី​ជាង៣០ឆ្នាំ​កន្លង ដោយ​សេរី៕

*ចុចទីតាំង

Share.