ព្រឹត្តិការណ៍​ប្រកួតគុនខ្មែរជើងឯកពិភពលោក នៅតំបន់ឣង្គរ ខេត្តសៀមរាប ​នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពីថ្ងៃទី២៦ ខែវិច្ឆិកា ស្អែក​នេះ​ ក្នុង​នោះមាន​វត្តមាន​ដូច​ជា​​កីឡាប្រដាល់គុនខ្មែរនិង ១១ប្រទេស​ផ្សេងទៀត។

ដោយការប្រកួត​ប្រដាល់គុន​ខ្មែរពិភពលោក លើកទី៤នេះ នៅលើទឹកដីអង្គរ ខេត្ត​សៀម​រាប នេះ​ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ​នៅ​ចំណុច​នៅចំណុចសួនព្រះអង្គចេក ព្រះអង្គចម។ក្នុង​នោះ​មានកីឡាករបរទេស ៣៩រូប មកពី ១៦ប្រទេស ចូល​រួម

គួរដឹងថា មាន ម៉ូរីស១នាក់ រុស្ស៊ី៦នាក់ ឥណ្ឌា៦នាក់ កាហ្សាក់ស្ថាន៤នាក់ អ៊ីរ៉ង់៤នាក់ ជប៉ុន៣នាក់ ហ្វីលីពីន៥នាក់ ឥណ្ឌូណេស៊ី៤នាក់ កាមេរ៉ូន១នាក់ អូស្ត្រាលី១នាក់ ថៃ១នាក់ ម៉ាឡេស៊ី១ នាក់​ អាហ្សង់​ទីន ១នាក់ និងឡាវ១នាក់។ ក្រៅពីនេះកីឡាករម្ចាស់ផ្ទះកម្ពុជាមាន ២៥រូប ដោយ​ប្រកួត​ប្រជែង​ដណ្តើមខ្សែក្រវាត់ចំនួន៦ និងប្រកួតមិត្តភាពអន្តរជាតិ ដែល​ក្នុង​នោះ​ក៏មាន​ជំនួប​កីឡាករ​ក្មេងៗ​ផង​ដែរ សរុប៣២គូ៕

Share.