សិល្បៈជាតិ៖ កញ្ញា ប៉ោ រចនា Miss Glamour Look Cambodia 2023 បាននាំយកភាពជឿជាក់ពេញខ្លួនក្នុងការប្រកួតនៅប្រទេសហ្វីលីពីន ដើម្បីបង្ហាញពីភាពរឹងមាំដ៏អស្ចារ្យរបស់ស្ត្រីកម្ពុជាក្នុងការចូលរួមប្រកួតនៅលើវេទិកាអន្តរជាតិ។

នៅថ្ងៃចេញដំណើរពីព្រលានយន្តហោះ កញ្ញា ប៉ោ រចនា បានបង្ហាញក្ដីសង្ឃឹមរបស់ខ្លួនពេញដោយថាមពលប្រៀបដូចស្ត្រីខ្លាំងដ៏អង់អាចមួយរូបដែលចេញទៅច្បាំងក្នុងសមរភូមិស្រីស្អាត ដើម្បីបង្ហាញអន្តរជាតិអំពីគោលដៅលើកកម្ពស់​តម្លៃ និង​ការពារ​សិទ្ធិ​របស់​ស្ត្រីកម្ពុជា ជាពិសេសគឺលុបបំបាត់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ទៅលើ​ស្ត្រី។

អមដំណើរនោះ លោក យុន វុទ្ធី (អេ​រិច) National Director ក៏បានដាក់ក្ដីសង្ឃឹមយ៉ាតមុតមាំចំពោះបេក្ខភាពកម្ពុជា ក្នុងការសម្រេចបានគោលដៅនាំឈ្មោះកម្ពុជាចូលវគ្គកំពូលៗ និងវគ្គជ្រៅៗនៃកម្មវិធី។ លោករំពឹងទុកយ៉ាងខ្ពស់ថា គ្រប់វិញ្ញាសាដែលអន្តរជាតិបានដាក់មក គឺកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌគ្មានចន្លោះ ដូច្នោះហើយគ្មានមូលហេតុណាដែលកម្ពុជាគ្មានក្ដីសង្ឃឹមនោះទេ។

សូមជម្រាបថា កម្មវិធី Miss Glamour Look International ឆ្នាំទី៤នេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះនៅទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន ដោយមានការចូលរួមប្រកួតពីបេក្ខភាពបវរកញ្ញា ២៣ រូបមកពីបណ្ដាប្រទេសនានានៅលើសកលលោក៕

Share.