កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបក្រុមថៃ Buriram United ចាញ់ក្រុមចិន Zhejiang លទ្ធផល ៣-២ នៃពានរង្វាន់ AFC Champions League ២០២៣-២៤ មានករណីផ្ទុះហិង្សាយ៉ាងខ្លាំង ក្រោយចប់ការប្រកួតភ្លាមៗ នៅកីឡដ្ឋាន Yellow Dragon Sports Center ប្រទេសចិន។

ក្រោយឧបត្តិវហេតុរវាងក្រុមបាល់ទាត់ថៃ Buriram United និងក្រុមចិន Zhejiang FC យើងរង់ចាំចំណាត់ការរបស់សហព័ន្ធបាល់ទាត់អាស៊ី ថានឹងពិន័យក្រុមទាំងពីរកម្រិតណាមួយ។

គិត​ត្រឹម​ពេល​នេះ​រក​គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​៧ក្រុម​មុន​គេ កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់ AFC Champion League 2023 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី។

ក្រុម​ទាំង៧នោះ​មាន​ Al Hilal របស់អារ៉ាប៊ីសាអូឌីត, Al Nassr របស់​អារ៉ាប៊ីសាអូឌីត, Al Ittihad របស់​អារ៉ាប៊ីសាអូឌីត, Al Ain អារ៉ាប់រួម, Kawasaki Frontale របស់ជប៉ុន, Pohang Steelers របស់កូរ៉េខាងត្បូង និង Bangkok United របស់ប្រទេសថៃ។

ពានរង្វាន់ AFC Champions League 2023 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champions League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​ ១៩៦៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯកច្រើន​ជាង​គេ​គឺចំនួន ៤លើក ខណ:​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង បាន​៣ដង​៕

Share.