ព្រះខ័នរាជស្វាយរៀង ស្គាល់​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ថ្វី​ជើង​របស់​ណាហ្គាវើលដ៍ នៅជុំទី២ ​សប្ដាហ៍ទី១២ ក្រោយ​ចំណាយ​ពេល​អស់​ ១២១ថ្ងៃ​ប្រកួតពានរង្វាន់លីគកំពូល​កម្ពុជា Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

ដូច​​នេះ ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​ ១២សប្ដាហ៍ មាន​១២ប្រកួត ឈ្នះទាំង ១០ ស្មើ១ ចាញ់ ១ ស៊ុតបញ្ចូលទីគូប្រកួតបាន ២៤គ្រាប់ របូត ១០គ្រាប់ មាន ៣១ពិន្ទុ ឈរកំពូល​តារាង។

ប្រវត្តិ ១២ប្រកួត​កន្លង​មក​របស់​ព្រះខ័នរាជស្វាយរៀង នៅ​លីគកមពូល​កម្ពុជា រួម​មាន៖

-ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
-ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
-ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
-ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី៩៖ ឈ្នះបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)
-ប្រកួទី១០៖ ឈ្នះ Tiffy Army ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
-ប្រកួតទី១១៖ ស្មើជាមួយភ្នំពេញក្រោន ០-០ នៅកីឡដ្ឋាន ស្មាត អ អេស អិន
-ប្រកួតទី១២៖ ចាញ់​ណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ

លទ្ធផលប្រកួត​ថ្ងៃទី៣ ខែធ្នូ សប្ដាហ៍ទី១២៖

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.