លោក បែ មករា អគ្គលេខាធិការ​ក្លិប​បាល់ទាត់បឹងកេត បាន​បង្ហោះសា​នៅ​លើក​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោកកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីសុំទោសអ្នកគាំទ្រ​ ក្រោយក្លិបបាល់បឹងកេត បញ្ចប់លទ្ធផល ២-២ ទល់នឹងព្រៃវែង នៅពហុកីឡដ្ឋានជាតិ នៃពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី១២។

លោក បែ មករា បាន​សរសេរ​រៀប​រាប់​ថា៖«ជារដូវកាលដ៏គួរអោយខកចិត្តសម្រាប់អ្នកគាំទ្រយើង ជំនួសមុខអោយក្រុមការងារ កីឡាករយើងទាំងអស់ ខ្ញុំសូមធ្វើការអភ័យទោសចំពោះអ្នកគាំទ្រយើងទាំងអស់ 🙏 ជាការពិតទំនួលខុសត្រូវ ត្រូវតែមាន តែសូមមានការអត់ធ្មត់ និងបន្តការគាំទ្រក្លិបដែលទាំងអស់គ្នាស្រលាញ់។ ពួកយើងនឹងប្រឹងប្រែងកែលម្អរកំហុសឆ្គងដើម្បីត្រលប់មករកលទ្ធផលដែលគ្រប់គ្នាត្រូវការ។ សូមថ្លែងអំណរគុណសម្រាប់ការស្រលាញ់ គាំទ្របឹងកេតគ្រប់ពេលវេលា និងកាលៈទេសៈ»។

ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក Teo Clement គ្រូបង្វឹកជនជាតិសិង្ហបុរី កំពុងស្ថិតនៅលេខរៀងទី៥ ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ៤ ស្មើ៤ និងចាញ់៤ មាន១២ពិន្ទុ៕

សរុបលទ្ធផលថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣ សប្តាហ៍ទី១២៖

កម្មវិធីប្រកួតថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣

Share.