ព្រះសីហនុ ៖ ក្មេងស្រីជំទង់២នាក់ ម្នាក់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូ ធូដេឌុបគ្នា តាមផ្លូវ ហើយត្រូវបានរថយន្ត សេរីទំនើបមួយគ្រឿង បានជ្រុលចង្កូតបុកពេញទំហឹងនាវេលាម៉ោង៨ :១១នាទីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវ ២៨មិថុនា ខាងមុខវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ព្រះសីហនុ។

តាមប្រភពកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតមានហេតុ គេបានទះឃើញក្មេងស្រីវ័យទំទង់២នាក់ជិះម៉ូតូ today ពណ៌ខ្មៅ (គ្មានស្លាកលេខ) ទិសដៅពីជើងទៅត្បូងឆ្ពោះសមុទ្រ លុះមកដល់ត្រង់ចំណុចកើតហេតុ បានអែបមកឃឿនទ្រូងផ្លូវខាងឆ្វែងដៃ ស្រាប់តែមានរថយន្ដសេរីទំនើបមួយគ្រឿងម៉ាក range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -9080 បានបើកមកដល់ជ្រុលបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ត្រូវបានប្រជាពលរដ្ឌបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានចុះមកធ្វើការសម្របសម្រួលចរាចរណ៍ និងធ្វើកំណត់ហេតុ យកវត្ថុតាងទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទ៖ ព្រះសីហនុ

Share.