សភាជាន់ខ្ពស់របស់រុស្ស៊ីបានបោះឆ្នោតនាថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ថ្មី នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ

ការ​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ ១៦២​សំឡេង ក្នុង​ក្រុមប្រឹក្សា​សហព័ន្ធ។ លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធបាននិយាយថា «ជាមួយនឹងការសម្រេចចិត្តនេះ យើងកំពុងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតប្រកបដោយប្រសិទ្ធភាព»។ លោកស្រី​បាន​បន្ថែម​ថា ជា​លើក​ដំបូង​ហើយ​ដែល​អ្នក​រស់នៅ​តំបន់ Donetsk, Luhansk, Zaporizhzhya និង Kherson ដែលជាអតីតទឹកដីនៃប្រទេស​អ៊ុយក្រែន​ ត្រូវ​បញ្ចូលជាចំណែកនៃទឹកដីរបស់ប្រទេស​រុស្ស៊ី​ ហើយបានត្រៀម​ចូលរួម​ក្នុង​ការ​បោះឆ្នោតសម្រាប់អាណត្តិថ្មី។

លោកស្រី Matviyenko បាននិយាយថា «តាមរយៈការជ្រើសរើសប្រមុខរដ្ឋរួមគ្នា យើងចែករំលែកយ៉ាងពេញលេញនូវទំនួលខុសត្រូវរួម និងជោគវាសនារួមនៃមាតុភូមិរបស់យើង»។

យ៉ាងណាម៉ិញ ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន លោក វ្ល៉ាឌីមៀ ពូទីន មិនទាន់បានប្រកាសជាផ្លូវការអំពីផែនការក្នុងការឈរឈ្មោះសម្រាប់អាណត្តិប្រធានាធិបតីថ្មី រយៈពេល ៦ឆ្នាំនោះទេ។

យោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋរុស្ស៊ី បានឱ្យដឹងថា កំណែទម្រង់ថ្មីនៃរដ្ឋធម្មនុញ្ញរុស្ស៊ី បេក្ខជនប្រធានាធិបតីត្រូវតែមានចំណុចសំខាន់ ៣យ៉ាង ក្នុងនោះរួមមាន៖ ១. ត្រូវមានអាយុយ៉ាងតិច ៣៥ឆ្នាំ។ ២. រស់នៅក្នុងប្រទេសរុស្ស៊ីបានយ៉ាងហោចណាស់២៥ឆ្នាំ។ ៣. មិនមានសញ្ជាតិបរទេស ឬលិខិតអនុញ្ញាតស្នាក់នៅប្រទេសក្រៅ មិនថាពេលបោះឆ្នោត ឬនៅពេលណាមួយពីមុនមកឡើយ៕

ប្រភព៖ Reuters

Share.