ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្តាហ៍ទី១៣ នឹង​ចាប់​ផ្តើម​នៅល្ងាចថ្ងៃទី៨ ខែធ្នូនេះ ដោយ​ជា​ជំនួប​រវាង​ក្លិបបាល់ទាត់ភ្នំពេញក្រោន និង​ក្លិប​បាល់​ទាត់​ណា​ហ្គាវើលដ៍ ក្នុងកីឡដ្ឋាន Smart RSN នៅវេលាម៉ោង ៦:៣០នាទីល្ងាច។

ក្នុង​នោះគ្រូបង្វឹក​ភ្នំពេញក្រោន ​លោក Oleg Starynskyi និយាយ​មុន​ជំនួប​ នៃ​ការ​ប្រកួត​ជាមួយ​ណាហ្គាវើល​ដ៏​នៅ​ល្ងាចថា៖​«យើងរង់​ចាំ​ការប្រកួតនេះ ហើយ​ចង់​អរគុណ​ទៅ​ដល់​ណាហ្គា​វើលដ៏​ដែល​បាន​ផ្លាស់​ប្តូរ​ពេល​វេលា​ប្រកួត ដើម្បីឲ្យយើងមានពេលវេលាសម្រាប់ការត្រៀមខ្លួនលេង AFC CUP »។

លោក​បាន​បន្តថា៖ «ខ្ញុំសង្ឃឹមថានឹងមានអ្នកគាំទ្រមកទស្សនាច្រើន ហើយ​ពួកយើង​ក៏ធ្វើ​ឲ្យអស់​ពី​សមត្ថភាព​ដើម្បីឈ្នះការប្រកួតដូចគ្នា។ កីឡាករ​របស់យើង​ដែល​មាន​បញ្ហារបួស​នៅ​ប្រកួត​មុន​នោះ​កំពុង​តែមានភាពប្រសើរឡើងហើយ នេះគឺជាចំនុចវិជ្ជមាន។ ពួកគេកំពុងមានបញ្ហាមួយចំនួន ដូច្នេះ​អ្នកទាំងអស់គ្នានឹងបានដឹងនៅការប្រកួតនេះ»។

បច្ចុប្បន្ន ភ្នំពេញក្រោន ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ ឆ្លង​កាត់​១២ប្រកួត ឈ្នះ៨ ចាញ់២ ស្មើ ១ មាន ២៦ពិន្ទុ​ក្នុង​ដៃ ខណ:​ណាហ្គាវើលដ៍ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ៨ ឆ្លង​កាត់ ១២ប្រកួត ឈ្នះ ៣ស្មើ៤ និងចាញ់ ៥ មាន​១៣ពិន្ទុ។

ក្រុមភ្នំពេញក្រោន តំណាងកម្ពុជា នឹងបន្តជួប Shan United FC របស់មីយ៉ាន់ម៉ា ប្រកួតទី៦ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ធ្វើឡើនៅក្នុងកីឡដ្ឋានTHUWUNNA STADIUM ស្ថិតក្នុង YANGON ប្រទេសមីយ៉ាន់ម៉ា៕

Share.