ខ្សែ​ការពារ Harry Maguire របស់បិសាចក្រហម Man United ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើមប្រចាំ​ខែ​វិច្ឆិកា​ នៃលីគកំពូលអង់គ្លេស Premier League ខណ:ពេលលោក Erik ten Hag របស់ Man United ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែវិច្ឆិកា។

ស្របពេលដែលខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ Man United គឺកីឡាករ Alejandro Garnacho ឈ្នះពានរង្វាន់គ្រាប់បាល់ល្អប្រចាំខែវិច្ឆិកា បន្ទាប់ពីលោតទាត់ Bicycle Kick យ៉ាងស្អាតទល់នឹង Everton កាលពីថ្ងៃ២៦ ខែវិច្ឆិកា កន្លងទៅ។

៥ប្រកួតចុងក្រោយរបស់ Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag ឈ្នះ៤ និងចាញ់១ប៉ុណ្ណោះ ឈរលេខរៀងទី៦ មាន២៧ពិន្ទុ ខណ:ការប្រកួតចុងក្រោយឈ្នះ Chelsea ២-១ នៅកីឡដ្ឋាន Old Trafford៕

តារាងចំណាត់ថ្នាក់ PL គិតត្រឹមសប្តាហ៍ទី១៥៖

Share.