ក្លិបបាល់ទាត់ អាយ អេស ​អាយ ដង្កោសែនជ័យ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តស្វាយ​រៀង ដើម្បី​ជួប​ជា​មួយ​ក្រុម​កំពូល​តារាង ព្រះខ័នរាជស្វាយរៀង នៃពាន​រង្វាន់​ជម្រើស​ជើង​ឯក​ខេម​បូឌាន​ព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សម្រាប់សប្ដាហ៍ទី១៣ នៅ​ថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះ នៅ​កីឡដ្ឋាន​ខេត្តស្វាយ​រៀង វេលាម៉ោង ៦:០០នាទីល្ងាច។

គ្រូបង្វឹក Pep Muñoz បាន​បង្ហាញចំណាប់អារម្មណ៍សម្រាប់ការប្រកួតជាមួយ ISI DSC នៅថ្ងៃនេះថា៖ «ISI គឺជាក្រុមដ៏មានឥទ្ធិពល។ ពួកគេកំពុងស្ថិតក្នុងពេលដ៏ល្អ និង កំពុងទទួលបានលទ្ធផលល្អ ហើយការប្រកួតចុងក្រោយ ពួកគេបាន បង្ហាញទម្រង់លេងយ៉ាងស៊ីសង្វាក់គ្នា ហើយពួកគេអាចរក្សាថាមពល រហូតដល់ចប់ការប្រកួត។ ពួកគេល្អក្នុងការវាយបក ហើយកីឡាករបរទេសរបស់ពួកគេមានគុណភាព គ្រប់គ្រាន់ដើម្បីបញ្ចប់ទី។ ពួកគេរកគ្រាប់បាល់បានគ្រប់ការប្រកួត នាពេលថ្មីៗនេះ»។


លោក​បន្ថែម​ថា៖ «យើងត្រូវតែជៀសវាងការបង្កើតឱកាសរបស់ពួកគេ ការគ្រប់គ្រងបាល់ របស់ពួកគេ និងព្យាយាមបញ្ចប់ទីអោយបានល្អ នូវគ្រប់ឱកាសដែល យើងបង្កើត។ ស្ថិតក្នុងទីតាំងត្រឹមត្រូវ នៅពេលយើងមានបាល់ ហើយប្រតិកម្ម បន្ទាប់ ពីបាត់បាល់ ទាំងនេះវានឹងក្លាយជារឿងសំខាន់ក្នុងការប្រកួតនេះ។ ការ ត្រលប់ទៅស្វាយរៀងវិញបន្ទាប់ពីពីរ ៣សប្តាហ៍ គឺតែងតែពិសេសសម្រាប់ ពួកយើង។ ការលេងនៅមុខអ្នកគាំទ្ររបស់យើង ពួកគេតែងនៅពីក្រោយ ផ្តល់ឱ្យយើងនូវថាមពលបន្ថែមទៀតដើម្បីរួមគ្នាដើម្បីទទួលជ័យជម្នះ»។

ពាន​រង្វាន់​ជម្រើស​ជើង​ឯក​ខេម​បូឌាន​ព្រីមៀរលីគ ឆ្នាំ២០២៣/២៤ បាន​ឈាន​ដល់​ការប្រកួត វគ្គសន្សុំពិន្ទុជុំទី២ សប្ដាហ៍ទី១៣ ដោយ​កាល​ពី​ម្សិលមិញ ក្លិបណា​ហ្គាវើលដ៍ បាន​បង្ហាញភាពភ្ញាក់ផ្អើល​ជាថ្មី​ក្នុង​ជំនួបស្មើ​ ជាមួយភ្នំពេញក្រោន សប្តាហ៍ទី១៣ នៃពាន​រង្វាន់​ជម្រើស​ជើង​ឯក​ខេម​បូឌាន​ព្រីមៀរលីគ ឆ្នាំ២០២៣/២៤ នៅ​ថ្ងៃទី៨ ខែធ្នូ ក្នុងកីឡដ្ឋាន Smart RSN៕

Share.