ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បានរងបរាជ័យក្រោមថ្វីជើង Aston Villa នៅលីគកំពូលអង់គ្លេស Premier League ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Villa Park សប្តាហ៍ទី១៦ កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែធ្នូ។

១គ្រាប់ជ័យជម្នះរបស់ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery ស៊ុតបញ្ចូលទីដោយកីឡាករ John McGinn នៅនាទី៧ ដើមតង់ទី១ ហើយលទ្ធផល ១-០ រក្សារហូតចប់ការប្រកួត។

នេះគឺជាការចាញ់លើកទី២របស់ Arsenal នៅលីគកំពូលអង់គ្លេស Premier League ក្រោយឆ្លងកាត់ ១៦ប្រកួត ឈ្នះ១១ ស្មើ៣ និងចាញ់២ មាន៣៦ពិន្ទុ ឈរលេខ២ ស្របពេល Liverpool របស់លោក Jurgen Klopp ឡើងទៅឈរកំពូលតារាងជាមួយ ៣៧ពិន្ទុ។

គួរដឹងថានៅក្នុងជំនួប Aston Villa យកឈ្នះ Arsenal ក្នុងលទ្ធផល ១-០ ក៏មានវត្តមានកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ចូលរួមទស្សនាផ្ទាល់ផងដែរ៕

តារាងចំណាត់ថ្នាក់ Premier League (Top6)៖

Share.