ក្លិប ​Win Streak សមាជិកលីគ​​បាល់ទះ​​នៅ​តៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា បន្តរក​បាន​ជ័យ​ជម្នះលើក្រុម Changhua SDTV ក្នុងលទ្ធផល ៣សិតទល់នឹង០ (២៥-២០, ២៥-២១, ២៥-២០) កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ទស្សនាវីដេអូពេញនៃការប្រកួតរវាង Win Streak ប៉ះ Changhua SDTV៖

គួរដឹងថាមុនធ្វើដំណើរទៅប្រទេសតៃវ៉ាន់ កីឡាករ វឿន វាសនា សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៥០០០ដុល្លារ ដើម្បីចូលរួមជាមួយក្រុមបាល់ទះ Win Streak។

វឿន វាសនា បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ថា៖ «សូមគោរពអរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលឧបត្ថម្ភថវិកាចំនួន៥ពាន់ដុល្លាជាលើកទឹកចិត្តបន្ថែមដល់រូបខ្ញុំតាមរយៈលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសម្រាប់បន្តដំណើរទៅលេងលីគកំពូលនៅតៃវ៉ាន់ ប្រទេសចិន។ សូមគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បងបណ្ឌិតអគ្គលេខា ជួបតែពុទ្ធពរទាំងបួនប្រការ និងជោគជ័យគ្រប់ភារកិច្ចសម្រាប់ជាតិ និងប្រជាជន»។

ការ​ប្រកួត​លីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League មាន​សមាជិក​ចូល​រួម​ចំនួន ៦​ក្រុម រួម​មាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និងWin Streak។ ដោយ​ការ​ប្រកួត​នៅ​សប្ដាហ៍ទី១ បាន​ចាប់​ផ្ដើ​ចាប់​ពី​ថ្ងៃទី​១៤ តុលា នឹង​គ្រោង​បញ្ចប់​វគ្គ​សន្សុំ​ពីន្ទុ​នៅ​សប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕

Share.