ភាគច្រើននៃក្លិបដែលមានបុត្រសម្ព័ន្ធ​ច្រើន​ជាង​គេ​ទាំង​៥ នៅក្នុងពិភពលោក សុទ្ធតែមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុប ទាំងអស់ ដូចនេះសារព័ត៌មានត្រយងសូមជម្រាបជូនប្រិយមិត្តដូចតទៅ៖

ទី១. City Football Group

ជាក្រុមហ៊ុនគ្រប់គ្រងក្លឹបបាល់ទាត់ដ៏ធំមួយ ក្រុមហ៊ុននេះត្រូវបានត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយកំពុងតែកាន់កាប់ដោយអង្គការចំនួនបី ក្នុងនោះ ៨១% ជាកម្មសិទ្ធិរបស់ Abu Dhabi United Group ១៨% ដោយក្រុមហ៊ុនអាមេរិក Silver Lake និង 1% ដោយក្រុមហ៊ុនចិន China Media Capital។ City Football Group មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ ដូចជា Manchester City, Melbourne City, Mumbai City, New York City ,Montevideo City Torque Troyes , Lommel, Girona, Sichuan Jiuniu, Yokohama F Marinos, Palermo, និងBahia ។

ទី២. GLOBAL FOOTBALL HOLDINGS

GLOBAL FOOTBALL HOLDINGS គឺជាក្រុមហ៊ុនឯកជនមានកំណត់ ដែលមានមូលដ្ឋាននៅក្នុង ចក្រភពអង់គ្លេស ។ ក្រុមហ៊ុនត្រូវបានបង្តើតឡើងនៅឆ្នាំ២០២០ ហើយកំពុងកាន់កាប់ក្រុមបុត្រសម្ព័ន្ធធំៗដូចជា FC Augsburg នៅអាល្លឺម៉ង់ Estoril Praia របស់ព័រទុយហ្គាល់ និង SK Beveren បែលហ្ស៊ិក។

ទី៣. 777 Partners

777 Partners គឺជាក្រុមហ៊ុនវិនិយោគឯកជនរបស់អាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយមានក្រុមបាល់ទាត់ជាច្រើនដូចជា Genoa C.F.C. នៅប្រទេសអ៊ីតាលី Standard Liège នៅបែលហ្សិក Red Star F.C. នៅប្រទេសបារាំង CR Vasco da Gama នៅប្រេស៊ីល និង Hertha BSC នៅអាល្លឺម៉ង់។ Sevilla FC ក្នុងប្រទេសអេស្ប៉ាញ និង Melbourne Victory FC ក្នុងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុននេះជាម្ចាស់ក្រុមបាល់បោះ London Lions ក្រុមហ៊ុនក៏ជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Flair Airlines នៅប្រទេសកាណាដា ផងដែរ។

ទី៤. Pacific Media Group

Pacific Media Group ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩០ ដោយបច្ចុប្បន្នលោក CHUCK BERGSON ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនដែលមានកំណើតយូឆ្នាំ១នេះ។ បច្ចុប្បន្នកំពុងកាន់កាប់លើក្រុមបាល់ទាត់ ចំនួន៨ គឺ Barnsley របស់អង់គ្លេស Thun (ស្វីស), Oostende (បែលហ្ស៊ិក), Nancy (បារាំង), Esbjerg (ដាណឺម៉ាក), Den Bosch (ហូឡង់), Kaiserslautern (អាល្លឺម៉ង់) និង Tychy (ប៉ូឡូញ) ។

ទី៥. Red Bull

មែនទែនទៅ Red Bull គឺជាក្រុមហ៊ុនដ៏ធំមួយ មិនត្រឹមតែជាក្រុមហ៊ុនភេសជ្ជៈ តែមួយមុខនោះទេ ព្រមទាំងជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធ​នៅក្នុងវិស័យបាល់ទាត់ថែមទៀតផង។ Red Bull មានក្រុមបាល់ទាត់ធំៗដូចជា ក្រុម FC Red Bull Salzburg និង FC Liefering នៅអូស្រ្តាលី RB Leipzig នៅអាល្លឺម៉ង់ ។

Share.