កញ្ញា​ កេសរ ​​ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​កញ្ញា​ លំអរ​ពេជ្រ​ បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​ដឹង​ថា​បង​ស្រី​​របស់​ខ្លួន​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ស្វីស​ ព្រោះ​ស្នាដៃ​ដឹកនាំ​​ភាពយន្ត​ស្នេហា​យុវវ័យ​​ «ស្នេហា​ក្មេង​ៗ​-Young Love» ​បង​ស្រី​ខ្លួូន​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ស្វី​ស​។

ភាពយន្ត​ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់​កញ្ញា​ លំអរពេជ្រ​ ឬ​ឈ្មោះ​សិល្បៈ Yoco ​សមាជិក​ Small World Small Band ​នឹង​ត្រូវ​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាព​របស់​ប្រទេស​ស្វីសឈ្មោះ​​ Locarno Film Festival ដែល​តម្រូវ​ឱ្យ​សាមី​ខ្លួន​ត្រូវ​ទៅ​ចូលរួម​។

កញ្ញា​ កេសរ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស​់​ខ្លួន​បារម្ភ​បងស្រី​បង្កើត​ដែល​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ខណៈ​ដែល​ជំងឺ​កូវីដនៅ​តែ​បន្ត​អុក​ឡុក​ពិភពលោក​មិន​ធូរ​ស្រាល​។ កញ្ញា​ បាន​បង្ហាញ​​ពី​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​ថា​៖

«យេ!!! អបអរសាទរ « ស្នេហាក្មេងៗ – Young Love » បានត្រូវចាក់បញ្ចាំងនៅប្រទេសស្វីស ក្នុងកម្មវិធី🇰🇭✈️🇨🇭ចាំបានថារាល់ពេលដឹងដំណឹងថាបងស្រីត្រូវចេញហោះហេីរទៅប្រទេសក្រៅ មិនថាដេីរលេង ឬចូលរួមកម្មវីធី តែងតែមានអារម្មណ៍សប្បាយជំនួសគាត់ បារម្ភដែរ តែបែបធម្មតា chill chill អត់សូវCallទៅ check ច្រេីនទេ ព្រោះដឹងតែមិនអី និងគោរពពេលវេលាផ្ទាល់ខ្លួនគាត់🥰ប៉ុន្តែឆ្នាំនេះ ម៉ោងនេះ ជំនាន់នេះ មានអារម្មណ៍Emotional ខុសដាច់ពីមុនៗទាំងអស់ បារម្ភក៏ទ្វេដង គិតច្រេីនហេីយក្តុកក្តុលតិចអីតិច ផ្តាំផ្ញេីរំលឹកច្រេីនខ្លាំង🥺🙏🏼 ប៉ុន្តែជឿថាYoki ឯងរឹងមាំ រហ័សរហួន មេីលថែខ្លួនឯង អនុវត្ត៣កុំ៣ការពារ និងសុខភាពល្អokay? 💪🏼 – YoKi Cöcö🤜🏻🤛🏻នេះហេីយប្រហែលជា «អារម្មណ៍ធម្មតាជំនាន់ថ្មី» ដែលយេីងត្រូវរៀនទទួល ហេីយរស់ជាមួយវា😉🥺💪🏼#travelduringcovid»

គួរ​ដឹង​ថា​ ​ពិធី​បុណ្យ​ភាពយន្ត​ប្រចាំ​ឆ្នាំ​​ Lacarno Festival លើក​ទី​៧៤​ បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​ក្រុង​ Lacarno ប្រទេស​ស្វីស ​៕​

Telegram-Troryorng

Share.