ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អបអរសាទរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា “សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា” ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានគោរពជូនពរ ឯកឧត្តមអភិសន្ដិបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មី ក៏ដូចជាកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូនបីខាន។ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយលើលោក សូមជួយប្រោះព្រំប្រសិទ្ធពរជូន ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុរត្រាបុត្រី ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

Share.