ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន ដែលទើបតែស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ហើយបានក្លាយជាមេដឹកនាំប្រទេសជាផ្លូវការសម្រាប់អាណត្តិ២០២៣-២០២៤ លោក Javier Milei កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើក្រឹត្យបន្ទាន់ដំបូងរបស់លោក ដែលនឹងកាត់បន្ថយចំនួនក្រសួងពី ២១ក្រសួង មកត្រឹម ៩ក្រសួង ពីទីក្រុង Buenos Aires។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Buenos Aires Herald នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង Buenos Aires ថ្លែងក្នុងពិធីនេះ ប្រធានាធិបតីថ្មីមកពីគណបក្សស្ដាំនិយម លោក​ Javier Milei បានសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីបំពេញការសន្យានៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ដែលនឹងអនុវត្តវិធានការជាបន្ដបន្ទាប់នៃកំណែទម្រង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងបរិបទនៃអតិផរណា និងឱនភាពថវកានៅក្នុងសេដ្ឋកិច្ចធំទី៣ របស់អាមេរិកឡាទីននេះកើនឡើងខ្ពស់ ដែលអាទិភាពរបស់រដ្ឋាភិបាលថ្មី គឺស្ដារសេដ្ឋកិច្ចឡើងវិញ ចំពេលកំពុងលិចលង់ក្នុងបំណុល ជាមួយនឹងអត្រាអតិផរណាខ្ពស់នាពេលបច្ចុប្បន្ន។

លោកប្រធានាធិបតី Javier Milei ក៏បានសន្យាថានឹងដាក់ចេញនូវវិធានការ «កំណែទម្រង់» ក្នុងពេលឆាប់ៗនេះ លើវិស័យសំខាន់ៗ ដូចជា៖ សន្តិសុខ សុខភាព និងការអប់រំនៅក្នុងប្រទេសអាហ្សង់ទីន ដែលលោកបានវាយតម្លៃថា មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។

មិនដូចរដ្ឋាភិបាលមុនៗទេ អាណត្តិថ្មីនេះ មានតែរដ្ឋមន្រ្តីថ្មីតែ ៩នាក់ប៉ុណ្ណោះ ដែលត្រូវស្បថចូលកាន់តំណែង ហើយនេះគឺជាលើកដំបូងបំផុត ក្រោយពីពិធីនេះធ្វើឡើងក្នុងបន្ទប់បិទទ្វា ពោលគឺ គ្មានសារព័ត៌មាន គ្មានការផ្សាយបន្ដផ្ទាល់។

នៅព្រឹកថ្ងៃអាទិត្យ សប្ដាហ៍មុននេះ រដ្ឋបាលថ្មីបានបង្ហាញ «ក្រឹត្យនៃភាពចាំបាច់ និងបន្ទាន់» ជាលើកដំបូងរបស់ខ្លួន ដែលជាប្រភេទនៃក្រឹត្យរបស់ប្រធានាធិបតីដែលអនុញ្ញាតឱ្យអនុវត្តច្បាប់ដោយមិនចាំបាច់ឆ្លងកាត់សភាជាមុន។

ឯកសារដែលមានកម្រាស់ ៧៦ទំព័របានបញ្ជាក់ថា «រដ្ឋាភិបាលលោក Milei កំពុងកាត់បន្ថយចំនួនក្រសួងពាក់កណ្តាលពីរដ្ឋាភិបាលមុន ដោយបន្សល់ទុកតែ ៩ក្រសួងប៉ុណ្ណោះ។ ការកាត់បន្ថយយ៉ាងខ្លាំង គឺជាសំណើសំខាន់នៃវេទិកាបោះឆ្នោតរបស់លោកដែលត្រូវបានគេស្គាល់ថាជា «ផែនការខ្សែសង្វាក់»។ ទោះបី​ជា​យ៉ាងណា គេមិនទាន់បញ្ជាក់ច្បាស់ពី ក្រសួងដែលត្រូវលុបចោលនោះទេ ដោយក្រសួងខ្លះ ត្រូវបានដាក់បញ្ចូលគ្នា។

បន្ទាប់ពីការកាត់បន្ថយយ៉ាងច្រើន ទាំងនេះគឺជារដ្ឋមន្ត្រីទាំង ៩ក្រសួង ដែលស្បថចូលកាន់តំណែង ក្រោមការដឹកនាំរបស់អាណត្តិ លោក Milei ៖

លោក Nicolás Posse ក្លាយជាប្រធានបុគ្គលិក

លោក Luis Caputo ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

លោក Patricia Bullrich ជារដ្ឋមន្ត្រីសន្តិសុខ

លោក Luis Petri ជារដ្ឋមន្ត្រីការពារជាតិ

លោក Guillermo Francos ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក Mario Russo ជារដ្ឋមន្ត្រីសុខាភិបាល

លោក Mariano Cúneo Libarona ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

លោកស្រី Sandra Petovello ជារដ្ឋមន្ត្រីធនធានមនុស្ស

លោក Guillermo Ferraro ជារដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ

លោកស្រី Diana Mondino ជារដ្ឋមន្ត្រីការបរទេស។

ប្រភព៖ Buenos

Share.