ភ្នំពេញ÷ បុរសម្នាក់រងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនជ្រុលទៅបុករថយន្ដសាំយ៉ុង ដែលបត់ឆ្វេងឆ្លងផ្លូវចូលផ្ទះ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដសាំយ៉ុងមួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2V-0256 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏សុីញ៉ូបត់ឆ្វេងបំណងចូលផ្ទះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AK-9690 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា មកបុកពេញទំហឹងចំពាក់កណ្ដាលឡាន បណ្ដាលឱ្យរថយន្ដក្រពិតទ្វាចូលក្នុងនឹងបែកកញ្ចក់អស់មួយ ឯម៉ូតូរងការខូចខាតខ្ចិចមួយកំណាត់មុខ អ្នកបើកបររងរបួសធ្ងន់ហូឈាមស្រោចផ្លូវ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចនាំយក ម៉ូតូនឹងរថយន្ដយកមករក្សាទុកដើម្បីរង់ចាំ ម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.