ភ្នំពេញ៖ អគ្គិភ័យបានលេចត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅខណ្ឌ៧មករា នៅវេលាម៉ោង១០:១០ នាទីព្រឹកថថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច១៤២E2 ផ្លូវ១០៧(សុកហុក) ក្រុម២១ ភូមិ៤ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមត្ថកិច្ចបានឱ្យដឹងថា ផ្ទះរងគ្រោះជាសំណង់: ថ្មបេតុង ទំហំ០៤ម៉ែត្រ X ១៦ម៉ែត្រ មានម្ចាស់ អ៊ី សៀង ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ត្រូវបានភ្លើងឆេះសម្ភារៈ ដូចជា ឆេះទូរដាក់សម្ភារៈចំនួន០៣ កង្ហារចំនួន ០១គ្រឿង  រួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន។ ហើយចំពោះមូលហេតុ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងប្រតិបត្តិការនោះដែរ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប ទើបភ្លើងរលត់ទៅវិញនៅវេលាម៉ោង១០:២៥ នាទីព្រឹកថ្ងៃដដែល។ ដោយមិនធ្វើឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង រឺបង្ករបួសដល់មនុស្សឡើយ៕

អត្ថបទ៖ សង្គម

Share.