ភ្នំពេញ÷ រថយន្ដព្រូសបើកលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុករថយន្ដហាយឡែនឌឺបើកឆ្លងផ្លូវ ក្រឡាប់ផ្ងារជើងឡើងលើរបួសស្រាលបុរសម្នាក់ កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BC-2536 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់បើករថយន្ដហាយឡែនឌឺ ពណ៍ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AL-6706 ធ្វើដំណើតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូង ឆ្លងផ្លូវសហពន្ធ័រុស្សីមិនប្រយត្ន័ ក៏ត្រូវរថយន្ដព្រូសបើកមកអកសឺ ជាន់ហ្រ្វាំងបួងចង្កូត ទើបបណ្ដាលឱ្យរថយន្ដព្រូសក្រឡាប់ផ្ងាជើងទាំងបួនទ្រមេឃ ទាំងកណ្ដាលរាត្រី ឯរថយន្ដហាយឡែនឌឺរងការខូចខាតបន្ទិចបន្ទួច បុរសជាអ្នកបើករថយន្ដព្រូសរងរបួសស្រាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាល ចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ បាមចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួចរថយន្ដទាំងពីរគ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.