ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចូលរួមប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ឆ្នាំ២០២៤ខាងមុខនេះ។

មណ្ឌលអប់រំកែប្រែចំនួន៤ បានដាក់សំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត សរុបចំនួន ៨៩នាក់ (ស្ត្រី ២៩នាក់) រួមមាន៖

១. មណ្ឌលអប់រំកែប្រែទី១៖ ចំនួន ២១នាក់

២. មណ្ឌលអប់រំកែប្រែទី២៖ ចំនួន ២៩នាក់ (ស្ត្រី ២៩នាក់)

៣. មណ្ឌលអប់រំកែប្រែទី៣៖ ចំនួន ១៧នាក់

៤. មណ្ឌលអប់រំកែប្រែទី៤៖ ចំនួន ២២នាក់។

ជាលទ្ធផល នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មការ ពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានសម្រេចធ្វើបញ្ជីឈ្មោះទណ្ឌិតដែលមានលក្ខណៈសម្បត្តិអាចស្នើបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន ៧៦នាក់ (ស្ត្រី ២២នាក់) ទៅគណៈកម្មការជាតិដូចខាងក្រោម៖

+មណ្ឌលអប់រំកែប្រែទី១៖ ចំនួន ១៨នាក់ ក្នុងនោះមាន ៖

-ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន ០៩នាក់

-ស្នើសុំបន្ធូរបន្ថយទោស៦ខែ ចំនួន ០៥នាក់

-ស្នើសុំបន្ធូរបន្ថយទោស៩ខែ ចំនួន ០១នាក់

-ស្នើសុំបន្ធូរបន្ថយទោស១២ខែ ចំនួន ០៣នាក់។

+មណ្ឌលអប់រំកែប្រែទី២៖ ចំនួន ២២នាក់ (ស្ត្រី ២២នាក់) ក្នុងនោះមាន ៖

-ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន ០៧នាក់ (ស្ត្រី ០៧នាក់)

-ស្នើសុំបន្ធូរបន្ថយទោស៦ខែ ចំនួន ១៤នាក់ (ស្ត្រី ១៤នាក់)

-ស្នើសុំបន្ធូរបន្ថយទោស៩ខែ ចំនួន ០១នាក់ (ស្រ្តី ០១នាក់)។

+មណ្ឌលអប់រំកែប្រែទី៣៖ ចំនួន ១៤នាក់ ក្នុងនោះមាន ៖

-ស្នើសុំបន្ធូរបន្ថយទោស៦ខែ ចំនួន ០៦នាក់

-ស្នើសុំបន្ធូរបន្ថយទោស៩ខែ ចំនួន ០៧នាក់

-ស្នើសុំបន្ធូរបន្ថយពីមួយជីវិតមកត្រឹម៣០ឆ្នាំ ចំនួន ០១នាក់។

+មណ្ឌលអប់រំកែប្រែទី៤៖ ចំនួន ២២នាក់ ក្នុងនោះមាន ៖

-ស្នើសុំបន្ធូរបន្ថយទោស៣ខែ ចំនួន ០៩នាក់

-ស្នើសុំបន្ធូរបន្ថយទោស៦ខែ ចំនួន ១៣នាក់៕

Share.