ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប ម៉ាត់ នូរុណ របស់បឹងកេត ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

គិតត្រឹមសប្តាហ៍១៣ កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត គឺជាកីឡាករខ្មែរ ដែលទាត់បញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជា សរុប៧គ្រាប់ តាមពីក្រោយដោយកីឡាករ ផាន សុផេន របស់ព្រៃវែង ៦គ្រាប់។

ដូច្នេះខ្សែប្រយុទ្ធ ម៉ាត់ នូរុណ គឺជាកីឡាករខ្មែរដំបូងគេ ឈ្នះពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា នៅលីគកំពូលកម្ពុជា ស្របពេលដែល​ខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករ​ល្អ​ប្រចាំ​ការប្រកួតប្រចាំប្រចាំខែ ២លើកជាប់គឺខែ សីហា និងកញ្ញា ខណ:កីឡាករ COULIBALY ABDEL KADER របស់ ISI ដង្កោសែនជ័យ ឈ្នះប្រចាំខែតុលា៕

Share.