ភ្នំពេញ ៖ បុរសម្នាក់ក្រោយបញ្ចប់ការជួបជុំផឹកសុីជាមួយមិត្តភក្តិ រួចបើកម៉ូតូទាំងស្រវឹងទៅផ្ទះវិញ ក៏ជ្រុលបុកពីក្រោយម៉ូតូកង់បី បណ្តាលឱ្យក្រឡាប់ម៉ូតូកង់បីពីលើរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅផ្លូវសហព័ន្ធរុស្សុី គល់ស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឡាង ធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបុរីសន្តិភាព២ ភូមិតំណាក់ ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះក្រោយជួបជុំគ្នាផឹកសុីស្រវឹងហើយ បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JS-3310 ក្នុងលឿន តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច គោលបំណងឆ្ពោះទៅផ្ទះ លុះដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ កំពត 1P-2907 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យក្រឡាប់ម៉ូតូកង់ឡើងលើ រងរបួសធ្ងន់ខ្លួនឯង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយទៀត៕

អត្ថបទ ៖ តាតុងសែនជ័យ

Share.