ព្រះសីហនុ ៖ រថយន្តកូរ៉េមួយគ្រឿងដឹកកាកសំណល់ចេញពីការដ្ឋានសំណង់ គេចពីម៉ូតូកង់បី ក្រឡាប់ផ្ងារជើងវិលមួយជុំ របួសស្រាល៤នាក់ ចាក់កាកសំណល់ចោលពេញផ្លូវ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ ម៉ាកកូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសី ហនុ 2A-3226 ជារថយន្តរបស់ការដ្ឋានសំណង់ក្បែរនោះ។ មុនកើតហេតុ រថយន្តដឹកកាកសំណល់ចេញពីការដ្ឋានសំណង់ ជិះគ្នា៤នាក់ បើកពីជើងទៅត្បូង គេចពីម៉ូតូកង់បី ក្រឡាប់ផ្ងារជើងវិលត្រឡប់ក្រោយវិញ របួសស្រាល៤នាក់ ចាក់កាកសំណល់ចោលពេញផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅជួយសម្រួលចរាចរណ៍ ហើយខាងការដ្ឋានសំណង់យកគ្រឿងចក្រឡេកាទ័រ ទៅទាញលើករថយន្តឡើងវិញ និងប្រមូលកើបកាកសំណល់ទាំងនោះចេញពីផ្លូវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.